ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ Smile Cambodia បានលះបង់យ៉ាងធំធេងក្នុងការជួយវះកាត់ជូនអ្នកជំងឺមាត់ឆែប និងពិការមុខមាត់ផ្សេងៗ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរដល់អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ចំពោះការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពិសេសធនធានថវិកា ក្នុងការចូលរួមផ្តល់សេវាវះកាត់ជូនដល់អ្នកជំងឺដែលមានបញ្ហាមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ និងទម្រង់មុខខុសធម្មតា។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ចាន់ កុកចយ ជាអនុប្រធាន និងជានាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា កាលពីថ្ងៃទី ១៤ មិថុនា លោករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្ត អំពីអត្ថប្រយោជន៍ នៃការផ្តល់លទ្ធភាពទទួលបានការថែទាំវះកាត់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានមាត់ឆែប ក្រអូមមាត់ និងពិការភាពមុខមាត់ផ្សេងៗ និងបានសម្តែងការគាំទ្រអស់ពីចិត្តចំពោះបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជា។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់គណៈប្រតិភូ និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូសម្រាប់កម្មវិធីនាពេលអនាគត និងភាពជាដៃគូ ដើម្បីបន្តពង្រីកលទ្ធភាពបន្ថែមរបស់អង្គការស្នាមញញឹមកម្ពុជា ដើម្បីចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?