Connect with us

ព័ត៌មានជាតិ

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន៨៦រូប ធ្វើសច្ចាប្រណិធាន មុនចេញបំពេញការងារ

បានផុស

នៅ

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធានសម្រាប់មន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី១។ ពិធីសច្ចាប្រណិធាន រៀបចំឡើងក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប បន្ទាប់ពីទទួលបានការសម្រេចផ្តល់នីតិសម្បទាពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​។

ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ច​ ដែលកំណត់ដោយច្បាប់​ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវ​ធ្វេីមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ​ តែ​នេះ​ ក៏ដើម្បីបង្ហាញពីតម្លាភាព​ ភាពស្អាតស្អំ​ និងភាពស្មោះត្រង់​របស់ខ្លួន ក្នុងការអនុវត្តមុខងារសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា​ ពិធីសច្ចាប្រណិធាន​នាពេលនេះ​ គឺជាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ថ្មីមួយទៀត​ របស់​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ និងអាចទុកជាការចាប់ផ្តើមពិតប្រាកដនៃដំណើរការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម​ត្រូវដាក់ឱ្យដំណើការដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

កីឡា២៦ នាទីutes មុន

លោក​គ្រូ Koji Gyotoku ​ថា ស រតនា នៅ​ខ្វះ​ខាត​បច្ចេកទេស​ផ្ទាល់​ខ្លួន និង​ទំនុក​ចិត្ត

គម្រោងស្ពានដីគោកថៃ
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ​ព្រាងច្បាប់ ជំរុញការអភិវឌ្ឍគម្រោងស្ពានដីគោកភាគខាងត្បូង

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

មាស សុខសោភា ចេញមុខបកស្រាយ ក្រោយផ្ទុះរឿងលុយកន្លះលានដុល្លារ សង់អាស្រមតាសក់សភ្នំត្បែង

ព័ត៌មានជាតិ១ ម៉ោង មុន

នៅចាំទេ! តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកអ្វីខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម