Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាបន្តចូលរួមទទួល​ខុសត្រូវចំពោះជោគវាសនាកម្ពុជា

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា ជាមួយរាជរដ្ឋាភិបាល តាមរយៈការថែរក្សាសន្តិភាព បេសកកម្មសប្បុរសធម៌ និងសង្គមជាដើម។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាស ស.ស.យ.ក. សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា នៅថ្ងៃទី​១៥ មិថុនា ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ព្រះបរមរាជវាំង, ក្រសួងព័ត៌មាន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និង សាសនា និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការគាំទ្រយ៉ាងស្អិតរមួត ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំកម្មវិធី រហូតប្រព្រឹត្តទៅ ដោយភាពរលូន និងសម្រេចបានលទ្ធផលជារូបរាងឡើងនាពេលនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា តាមរយៈការបន្តចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម។ ក្នុងទិសដៅបន្តរក្សា ការពារឱ្យបាននូវអធិបតេយ្យភាព ឯកភាពជាតិ បូរណភាពដែនដី សន្តិភាព រដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស ការចូលរួមចំណែកការពារ សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ដើម្បីកម្ពុជាបន្តសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម ព្រម ទាំងការបន្តលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ព្រមទាំង ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាឧត្តុង្គ ឧត្តម នៃព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ»។

លើសពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាបន្តចូលរួម ក្នុងបេសកកម្មថែរក្សាគាំពារដល់ភាពសុខដុម និងអភិវឌ្ឍប្រទេសក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ប្តេជ្ញាជឿជាក់លើ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមចំណែកទទួលខុសត្រូវចំពោះជោគវាសនារបស់ កម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។

គួរជម្រាបដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីចំនួន៣ រួមមាន ទី១.ពិធីពិព័រណ៌ព្រះបរម ឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលចាប់ផ្តើមប្រារព្ធពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងគោលបំណង ផ្សព្វផ្សាយព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ត និងព្រះ រាជសកម្មភាព ប្រកបដោយទសពិធរាជធម៌ តាមរយៈការតាំងពិព័រណ៌ព្រះបរម ឆាយាល័ក្ខណ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រមទាំង បង្ហាញពីព្រះរាជជីវប្រវត្តិ, ព្រះរាជសកម្មភាពយាងដង្ហែព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ និងព្រះរាជសកម្មភាពក្នុងព្រះរាជកិច្ចមនុស្សធម៌ សង្គមកិច្ច របស់ ព្រះវររាជមាតាជាតិខ្មែរ។

ទី២.ពិធីចម្រើន ព្រះជន្មវស្សាថ្វាយ ព្រះអង្គ ដោយមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងគោចរ បិណ្ឌបាត្រដែលបានប្រព្រឹត្តកាលពីព្រឹកមិញនេះ និងទី៣ ការបញ្ចាំងខ្សែភាពយន្តស្នា ព្រះហស្តរបស់ ព្រះបរមរតនកោដ្ឋ រឿងព្រៃប្រសិទ្ធី នាថ្ងៃទី១៤-១៥ មិថុនា វេលា ម៉ោង ៧ល្ងាច នៅរោងភាពយន្ត Major Cineplex នៅផ្សារទំនើប Aeon Mall ភ្នំពេញ៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម