Connect with us

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ ៖ ក្រោយ​ទទួល​បាន​សញ្ញាបត្រ និស្សិត​ជ័យលាភី​គប្បី​យកចំណេះ​ដឹង ​ទៅ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាពដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់​ស្តែង

បានផុស

នៅ

​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា ណែ​ត ប្រធាន​គណៈកម្មាធិការ អាហារូបករណ៍ សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី​ថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​ប្រមាណ ១០០៣ អង្គ​-​នាក់ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​ប្រព្រឹត្តទៅ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​ការសម្តែង​នូវ​អំណរ​សាទរ ចំពោះ​ថ្នាក់ដឹកនាំ គណៈ​គ្រប់គ្រង បុគ្គលិក​សិក្សា សាស្ត្រាចារ្យ និង​និស្សិត​ជ័យលាភី​ទាំងអស់ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ក្នុង​ពិធី​ដ៏​មហោឡារិក​នោះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ក្រោយ​ទទួលបាន​សញ្ញាបត្រ និស្សិត​ជ័យលាភី​ទាំងអស់ គប្បី​យកចំណេះ​ដឹង​ដែល​ទទួលបាន​ទៅ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ដោយ​មនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និង​សីលធម៌ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង។

ក្នុងឱកាស​នេះ​ផងដែរ លោកជំទាវ​បណ្ឌិត បានកត់សំគាល់​ឃើញថា មាន​និស្សិត​ជា​ស្ត្រី​មក​ទទួល​សញ្ញាបត្រ​ចំនួន​ច្រើន ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​នូវ​វឌ្ឍនភាព​រីកចម្រើន​នៃ​សង្គម​កម្ពុជា ក្នុងការ​លើកកម្ពស់​ស្ត្រី​ឱ្យទទួល​បានការ​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​ទទួលបាន​ឱកាស​ការងារ​លើ​គ្រប់​វិស័យ។

ជា​ចុងក្រោយ លោកជំទាវ​បណ្ឌិត​ប្រធាន គណៈកម្មាធិការ​អាហារូបករណ៍ បាន​អរគុណ​ចំពោះ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​តែងតែ​ផ្តល់​អាហារូបករណ៍ តាមរយៈ​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​រៀងរាល់ឆ្នាំ ព្រមទាំង​បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាកលវិទ្យាល័យ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ សំដៅ​ឆ្លើយតប​សមស្រប​តម្រូវកា​រ​នៃ​ការអភិវឌ្ឍ​មូលធន​មនុស្ស ដើម្បី​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ជាពិសេស សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម