Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន រម្លឹក​ឱ្យប្រុង​ប្រយ័ត្ន​ fake account/Profile ដែល​ក្លែងបន្លំ​ដាក់ឈ្មោះ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន

បានផុស

នៅ

បើតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម របស់​សម្ដេចតេជោ ហ៊ុន សែន នា​យប់​ថ្ងៃទី១៥ ខែ​មិថុនា ​ឆ្នាំ២០២៤នេះ បាន​បង្ហោះឱ្យដឹងថា មាន fake account/Profile បាន​ក្លែង​បន្លំ​ដាក់​ឈ្មោះ​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​មាន​ឈ្មោះ​ថា “Bun Rany Hun”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ​ បាន​សរសេរ​ក្នុងបណ្ដាញតេឡេក្រាម​ថា “​សូម​បងប្អូន​ប្រយ័ត្ន fake account/Profile ដែល​ក្លែងបន្លំ​ដាក់ឈ្មោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត “Bun Rany Hun” ព្រោះ​ឃើញ​មាន Chat ទៅកាន់​អ្នកប្រើប្រាស់​មួយចំនួន​ ជា​សារ​មិន​ប្រក្រតី​… អាច​បកប្រែ តាម google translate​”។

សម្ដេចតេជោ បានសរសេរបន្តទៀត​ថា “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មិន​មាន facebook account/Profile ផ្ទាល់ខ្លួន​ផ្លូវការ​ទេ​។ សូម​បងប្អូន​ប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​មុននឹង follow, add friend, send message… កុំ​ចាញ់បោក​ពួក​អ្នក​ក្លែង (scam) ជាពិសេស​ប្រើ​ឈ្មោះ​ប្រមុខ​ដឹកនាំ​ប្រទេស​, មន្ត្រី​ធំ ឬ​ឧកញ៉ា ឬ អ្នក​ដែលមាន​ប្រជាប្រិយភាព​ក្នុងសង្គម​។ បើ​មិន​ច្បាស់​ទេ​កុំ​ទាក់ទង​ឆ្លងឆ្លើយ​ជាមួយ Scammer៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម