ព័ត៌មានជាតិ
ខ្នងផ្ទះជាង២០០រងការខូតខាត និងមនុស្ស២នាក់រងរបួស បណ្តាលមកពីខ្យល់កន្រ្តាក់នៅខេត្តកំពត
យ៉ាងហោចណាស់ ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ២២៣ រងការខូចខាត និងខ្លះដួលរលំទាំងស្រុង ខណៈមនុស្ស២នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បណ្តាលមកពីខ្យល់កន្រ្តាក់ខ្លាំងក្នុងឃុំចំនួន ៣ នៅស្រុកទឹកឈូ ខេត្តកំពត អំឡុងថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៤។

ជុំវិញហេតុការណ៍ខ្យល់បក់បោកនៃគ្រោះធម្មជាតិនេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា លោកបានចាត់ក្រុមការងារស្រុកចុះទៅពិនិត្យ និងស្រង់យកឈ្មោះតួរលេខគ្រួសារពលរដ្ឋដែលមានការខូចខាតដើម្បីត្រៀមអន្តរាគមន៍។ ជាលទ្ធផលរកឃើញថា ដោយសារមានករណីខ្យល់កន្រ្តាក់ខ្លាំងធ្វើឱ្យប៉ះពាល់ទៅលើលំនៅដ្ឋានផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងនោះរួមមាន ឃុំកណ្តោល ប៉ះពាល់លំនៅដ្ឋាន ១៩៦ខ្នងផ្ទះ ឃុំត្រពាំងព្រីង ប៉ះពាល់ ៥គ្រួសារ និង ឃុំកូនសត្វ ប៉ះពាល់២២ ខ្នងផ្ទះ។


បើតាមអភិបាលស្រុក៖« ក្នុងករណីរគ្រោះធម្មជាតិខាងលើ បណ្តាលឱ្យផ្ទះពលរដ្ឋខ្លះរងការខូតខាតក្នុងកម្រិតពីតិចតួចទៅមធ្យម និងខ្នងផ្ទះខ្លះដួលរំទាំងស្រុង»។

ក្នុងហេតុការណ៍នេះដែរ បណ្តាលឱ្យមនុស្សរងគ្រោះចំនួន ២នាក់ ក្នុងចំណោមនោះម្នាក់បញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាពចក្រីទីង និងម្នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ