ព័ត៌មានជាតិ
អាជ្ញាធរនាំយកអំណោយពីសប្បុរសជនចែកឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍វាលស្បូវចំនួន៧៨គ្រួសារ
ប្រជាពលរដ្ឋចំនួន៧៨គ្រួសាររស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌ដែលសប្បុរសជនឧបត្ថម្ភតាមរយៈអាជ្ញាធរខណ្ឌ។ អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ។

សកម្មភាពនាំយកអំណោយសប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ និងលោកម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ និងជាអធិការនគរបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើននាក់ទៀត ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌបានថ្លែង ថា ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់ពលរដ្ឋមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈអាជ្ញាធរខណ្ឌសម្រាប់យកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ និងពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។

លោកអភិបាលខណ្ឌបានបន្តថាក្រោមដំបូលសន្តិភាពប្រទេសជាតិ មានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះសូម ប្រជាពលរដ្ឋគ្រប់រូបចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍរីកចម្រើនថែមទៀត ។ អ្វីដែលសំខាន់ ចាប់តាំងពីពលរដ្ឋ មករស់នៅក្នុងសហគមន៍ នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់រៀបចំលំនៅឋានចែកជូនបងប្អូននិង ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិ កាន់កាប់ តកូនតចៅ ។

នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។ ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលខណ្ឌ និងក្រុមការងារបានធ្វើដំណើរចុះពិនិត្យស្ពានឈើដែលទើបតែសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រឡាយចូលទៅលំនៅដ្ឋាន៕
ដោយ៖ នរា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក