Connect with us

ព័ត៌មានជាតិ

លោក ហង់ជូន ណារ៉ុន ស្នើក្រសួងការងារបង្កើតសមាគមសិស្សចាស់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ

បានផុស

នៅ


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរបង្កើតសមាគមសិស្សចាស់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលដើម្បីផ្លាស់ប្តូរនូវបទពិសោធ
ក៏ដូចជាដើម្បីរៀបចំកម្មវិធីសិក្សា និងការពិគ្រោះយោបល់ស្ដីពីការបណ្តុះបណ្តាលឲ្យឆ្លើយតបទៅនឹងទីផ្សារការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាលពីថ្ងៃទី១៥មិថុនា បានគាំទ្រនូវគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលដៅធ្វើទំនើបកម្ម (TVET) និងសូមចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សិស្សនិស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយកម្មវិធីនយោបាយស្ដីពីការបណ្តុះបណ្តាលជំនាញជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសដែលមានចំនួនប្រមាណ ១,៥លាននាក់ ហើយបានដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីជំរុញការចុះឈ្មោះចូលរៀនឱ្យផុសផុលក្នុងស្រទាប់យុវជន។រៀបចំការសិក្សាទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងតម្រូវការជំនាញដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជានាពេលអនាគត និងសូមគ្រប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ បន្តបង្កើតសមត្ថភាពគ្រូបច្ចេកទេស
និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានសិក្សាគ្រប់រូបភាពព្រោះថា គ្រូបច្ចេកទេស និងវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវគុណភាពនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ជាមួយគ្នានេះដែរស្នើរៀបចំការពិគ្រោះយោបល់ជាមួយនឹងក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំកម្មវិធីសិក្សា ផ្ដោតលើសមត្ថភាព សូមដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តជួយគាំទ្រ និងចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក៏ដូចជាផ្តល់ឱកាសដល់សិក្ខាកាមបានទទួលការហាត់ការមុននឹងឈានចូលទៅដល់ទីផ្សារការងារ។ ជាពិសេសគឺត្រូវផ្តោតការវិនិយោគទៅលើសម្ភារៈឧបទេសក្នុងការបណ្តុះបណ្តាល ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ លើសពីនេះទៀតសូមសហគ្រាស និងគ្រឹះស្ថានទាំងអស់ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការផ្តល់ឱកាសដល់កម្មករនិយោជិត ទទួលបានការបណ្ដុះបណ្ដាលជំនាញ បង្កើនជំនាញ និងផលិតភាពការងារ។ ករណីសហគ្រាសមានលទ្ធភាពគួរពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ជាការលើកទឹកចិត្តបន្ថែមជូនដល់កម្មករនិយោជិតណាដែលមានស្នាដៃឆ្នើម។ផ្តល់ឱកាសហាត់ការឱ្យកាន់តែច្រើនដល់យុវជនដើម្បីលើកទឹកចិត្តយុវជនទទួលបាននូវជំនាញថ្មីៗថែមទៀត។គួរបង្កើតសមាគម សិស្សចាស់(Alumni Association) នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលដើម្បីផ្លាស់ប្តូរនូវបទពិសោធក៏ដូចជាដើម្បីរៀបចំកម្មវិធីសិក្សា
និងការពិគ្រោះយោបល់ស្ដីពីការបណ្តុះបណ្តាលឲ្យឆ្លើយតបទៅនឹងទីផ្សារការងារ។

លោកឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យបង្កើនការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីផ្តល់ឱកាសឲ្យគ្រូបច្ចេកទេសបានទៅធ្វើកម្មសិក្សាក៏ដូចជាការសិក្សាបន្តនៅបរទេសដើម្បីរៀនសូត្រពីជំនាញថ្មីៗ និងដើម្បីបង្កើនសមត្ថភាព
និងលើកកម្ពស់គុណភាពនៃការអប់រំ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនិងសូមមាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធនានាជុំវិញកូនចៅឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមគ្រឹះស្ថានសិក្សា ដែលនៅជិតលំនៅដ្ឋានដែលខ្លួនកំពុងរស់នៅដើម្បីចាប់យកជំនាញជីវៈសម្រាប់អនាគត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម