ព័ត៌មានជាតិ
កម្ពុជាមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមិនគិតកម្រៃជិត២០% ខណៈអ្នកផ្តល់ឈាមជំនួសមានរហូតដល់ទៅជាង៨០%
បច្ចុប្បន្ននេះចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃមានប្រមាណជិត២០%ប៉ុណ្ណោះ ខណៈអ្នកស្ម័គ្រចិត្តផ្តល់ឈាមជំនួសមានរហូតដល់ទៅជាង៨០%ឯណោះដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងចូលរួមបរិច្ឆាគឈាមឱ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦មិថុនានេះថា
ចំនួនអំណោយឈាមទូទាំងប្រទេសនៅឆ្នាំ២០២៣ សរុបមាន១៤៣,១៤៣ប្លោក ដោយចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃ មានចំនួន២៧,៨៣៨ប្លោក ស្មើនឹង១៩.៤% នៃអំណោយឈាមទូទាំងប្រទេស។ ចំនួនឈាម
ដែលបានប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន១៤៩,២៧៤ប្លោក ។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងនោះចែកចេញជា២ផ្នែក ទី១-នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមចំនួនទទួលបានអំណោយឈាមសរុប៩៨,៤៦០ប្លោក ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃមានចំនួន១៧,៣៨០ប្លោក ស្មើនឹង១៧.៧% នៃអំណោយឈាមសរុប និងអ្នកស្ម័គ្រចិត្តបរិច្ចាគជំនួសឈាមដោយក្រុមគ្រួសារ មានចំនួន៨១,០៨០ប្លោក
ស្មើនឹង៨២.៣%នៃអំណោយឈាមសរុប។ ចំនួនឈាមដែលបានប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មាន
ចំនួន១០៣,៥៤២ ប្លោក។ ទី២- នៅមណ្ឌលផ្តល់ឈាមខេត្តនានាទទួលបានអំណោយឈាមសរុប៤៤,៦៨៣ប្លោក ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃ មានចំនួន១០,៤៥៨ប្លោក ស្មើនឹង២៣.៤% នៃអំណោយឈាមសរុប
និងអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជំនួសដោយក្រុមគ្រួសារ មានចំនួន៣៤,២២៥ប្លោក ស្មើនឹង៧៦.៦% នៃអំណោយឈាមសរុប។ ចំនួនឈាមដែលបានប្រើប្រាស់នៅតាមមន្ទីរពេទ្យខេត្តនានាមានចំនួន៤៥,៧៣២ប្លោក។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយឡែកនៅ៣ខែដើមឆ្នាំ២០២៤ ចំនួនអំណោយឈាមទូទាំងប្រទេសសរុបមាន ៣៦,៦៩៥ប្លោក ដោយចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រៃមានចំនួន៨,៧៩២ប្លោកស្មើនឹង២៤.០% នៃអំណោយឈាម ទូទាំងប្រទេសហើយបានចែកចាយប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានចំនួន៣៩,៤៦០ប្លោក។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្នក្នុង១ថ្ងៃកម្ពុជាមានត្រូវការឈាមស
ម្រាប់ជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺ និងជនរងគ្រោះប្រមាណ៤០០ប្លោកក្នុង១ថ្ងៃ ក្នុងនោះនៅរាជធានីភ្នំពេញត្រូវការប្រមាណ៦៥%ស្មើនឹង២៦០ប្លោក និងតាមបណ្តាខេត្ត៣៥% ត្រូវការ១៤០ប្លោក។

លោករដ្ឋមន្ត្រីបានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវរៀបចំបែងចែងក្រុមការងារផ្តល់ឈាមដើម្បីចុះទៅប្រមូលឈាមតាមគោលដៅនីមួយៗនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនៅតាមសាកលវិទ្យាល័យ
ស្ថាប័នរដ្ឋ និងវិស័យឯកជនានាសំដៅធ្វើយ៉ាងណាប្រមូលឈាមឱ្យបានច្រើនដើម្បីជួយដល់ជនរងគ្រោះដែលកំពុងត្រូវការឈាមជាចាំបាច់ ពិសេសឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យដោយទទួលបានការផ្តល់ឈាមដោយស្ម័គ្រចិត្តច្រើនដូចបណ្តាប្រទេសជិតខាងមានរហូតដល់ទៅជាង៩០%ដែលធ្វើឱ្យគេអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ដោយមិនចាំបាច់ឱ្យក្រុមគ្រួសារឬសាច់ញាតិបរិច្ឆាគឈាមជំនួសនោះទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ