ព័ត៌មានជាតិ
ទិវាលោកឪពុក! ខេម បានត្រឹមរម្លឹកទាំងអួលដើមកពេលគេសួរនាំរឿងរូបថតជុំឪពុកនិងគ្រួសារ
ដូចប្រិយមិត្តដឹងហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជា “ទិវាលោកឪពុក” ខណ:គេសង្កេតឃើញនៅលើបណ្តាញសង្គមមានការបង្ហោះរូបភាពពីការជូនពរ និងដឹងគុណជូនចំពោះលោកឪពុកជាទីស្រលាញ់ពីសំណាក់មហាជនជាច្រើនផងនោះ។

ជាការពិតណាស់នៅក្នុងថ្ងៃនេះដែរក៏មានអ្នកខ្លះមានការបញ្ចេញរូបភាពអនុស្សាវរីយ៍ថ្មីៗជាមួយលោកឪពុក និងក្រុមគ្រួសាររៀងៗខ្លួន ខណ:ខ្លះទៀតបានត្រឹមតែបង្ហោះរូបថតអតីតកាលរបស់លោកឪពុកដើម្បីនឹករលឹក និងការដឹងគុណព្រោះថាលោកឪពុកខ្លះបានចែកឋានទៅហើយ។ ដោយឡែកសម្រាប់តារាចម្រៀង ខេម បានត្រឹមតែរម្លឹងស្តាយក្រោយដែលមិនមានរូបថតជុំគ្រួសារ។
លោក ខេម បានរៀបរាប់ថា មានសំណួរជាច្រើនបានចោទសួរមកលោកថា ហេតុអី្វមិនដែលឃើញ ខេម ថតជុំជាមួយគ្រួសារមានឪពុកមានម្ដាយបងប្អូនជុំគ្នា ដូចគេដូចឯង ដូចសិល្ប:មួយចំនួនអ៊ីចឹង?។

ចម្លើយ“ដោយសារតែស្ថានភាពក្រុមគ្រួសាររបស់ខ្ញុំ ពេលនោះមានជីវភាពក្រីក្រគ្មានលទ្ធភាពសូម្បីតែថតរូបជុំគ្នាមួយប៉ុស្តិ៍នៅក្នុងពេលដែលលោកពុកខ្ញុំនៅមានជីវិតនៅពេលដែលកូនៗមានលទ្ធភាពឪពុករបស់ខ្ញុំគាត់បានលាចាកលោកបាត់ទៅហើយនេះហើយជាហេតុផលដែលខ្ញុំមិនដែលមានរូបភាពថតជុំជាមួយគ្រួសារសោះ“ ។
តារាចម្រៀង ខេម បានបន្ថែមថា ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំពិតជាមានសំណាងណាស់ដែលបានកើត នឹងម្ដាយរបស់ខ្ញុំពីលោកឪពុករបស់ខ្ញុំនៅថ្ងៃនេះជាថ្ងៃបុណ្យលោកឪពុកសូមជូនពរលោកឪពុកទូទាំងសាកលលោកឲ្យមានអាយុយឺនយូរជាម្លប់សម្រាប់កូនចៅគ្រប់ៗគ្នា៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ