Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណៈបីទីតាំង បណ្តុះជំនាញ​​សិស្ស​ចាប់អាជីពការងារ

បានផុស

នៅ

ខេត្តបាត់ដំបងមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ ចំនួនបីទីតាំង បើគិតត្រឹម ថ្ងៃទី១៥ ខែមិថុនា នេះ។ នេះបើតាម​ការលើកឡើងពីលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង នៅក្នុងឱកាស​ចូលរួម​កម្មវិធី​ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ ឆ្នាំ២០២៤ ក្រោមប្រធាន​បទ “បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រៀនឱ្យចប់ ឱ្យចេះ ឲ្យមានការងារ “ធ្វើឡើងនៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង កាលពីថ្ងៃ ទី១៥ ខែមិថុនា ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឹះស្ថានទាំង ០៣ ទីតាំង បានទទួលសិស្សចុះឈ្មោះចូលរៀនសរុប ៥៣៧៩ នាក់ ក្នុងនោះសិស្សបានប្រឡងបញ្ចប់វគ្គទី ១ មានចំនួន ៣៦៩ នាក់។ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសទាំង ០៣ ទីតាំង បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនសរុប ១.៥លាននាក់ បើគិតចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរហូតមកដល់ពេលនេះ។

លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងដែរថា TVET ដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោម វិស័យអាទិភាពផ្សេងៗទៀត សម្រាប់ពង្រឹងសមត្ថភាពយុវជនកម្ពុជា ឲ្យមានចំណេះដឹង ទាំងសមត្ថភាព ជំនាញ ឥរិយាបថ ការងារ និងសីលធម៌វិជ្ជាជីវៈ ឲ្យក្លាយខ្លួនជាកម្មករជំនាញនិងអ្នកបច្ចេកទេសដែលអាចបំពេញតាមតម្រូវការកម្លាំងពលកម្ម នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និង អនាគត ឲ្យទទួលបាននូវភាពជោគជ័យ តាមរយះការយកចិត្តទុកដាក់ខ្ពស់ពីរាជរ ដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជំនាញ សមត្ថភាព ផលិតភាព និងកិច្ចគាំពារសង្គម ឲ្យកាន់តែប្រសើឡើង។

ដោយឡែក នៅក្នុងព្រឹត្តិការណ៍រយៈពេលមួយថ្ងៃពេញ គេឃើញមានរៀបចំការដាក់តាំងបង្ហាញនូវពិព័រណ៍ស្នាដៃរបស់ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន និងអង្គការសមាគមដៃគូជា ច្រើនបានចូលរួមក្នុង“ជាទិវាជាតិ”មួយនេះ។

រាជរដ្ឋាភិបាលបានកណត់យកថ្ងៃទី ១៥ ខែមិថុនា ដើម្បីប្រារព្វពិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សនិស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹង ឲ្យកាន់តែទូលំទូលាយ អំពី សារៈសំខាន់ ដើម្បីជំរុញការអភិវឌ្ឍ កម្លាំង​ពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម