ព័ត៌មានជាតិ
សម្ដេចធិបតី ថ្លែងថា ចំណតរថយន្ត គឺជាបញ្ហាចោទនៅក្នុងរាជធានីភ្នំពេញ
អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីបញ្ហាប្រឈមអត់ចំណតរថយន្តនៅក្នុងរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដោយសារកំណើនប្រជាពលរដ្ឋ បានទាមទារឱ្យមានការបង្កើតសមិទ្ធផលជាបន្តបន្ទាប់ មិនត្រឹមតែបរិមាណ ថែមទាំងភាពសម្បូរបែបទៀត។ សម្ដេចធិបតី ថា ជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធ បានបន្តរីកចម្រើន និងកើនឡើង ដែលបានផ្លាស់ប្ដូរពីផ្លូវដី ទៅផ្លូវកៅស៊ូ ផ្លូវបេតុង ហើយពីទំហំផ្លូវប្រវែង ៥ម៉ែត្រ ឬកន្លែងខ្លះតូចជាងហ្នឹង ពង្រីកទៅដល់ប្រវែង ១០ម៉ែត្រ ឬ២០ម៉ែត្រ ឬ៣០ម៉ែត្រ ….រហូតដល់វិវត្តន៍ពីផ្លូវធម្មតា ទៅធ្វើផ្លូវអាកាស ឬស្ពានអាកាស ជាដើម។
សម្ដេចធិបតី បានបន្តថា ភាពកកស្ទះនៅរាជធានីភ្នំពេញ ត្រូវតែមានការស្ថាបនាស្ពានអាកាស ឬកន្លែងខ្លះ រហូតត្រូវតែស្ថាបនាផ្លូវក្រោមដី ព្រោះជាភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ក្នុងខណៈពេលដែលប្រទេសមានការរីកចម្រើនឥតឈប់ឈរបែបនេះ ទាំងកំណើនប្រជាពលរដ្ឋ និងកំណើនមធ្យោបាយធ្វើដំណើរ។ បើតាមសម្ដេចធិបតី បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់ ខណៈមធ្យោបាយម៉ូតូ មានជាង ២លានគ្រឿង។

ដោយកំណើនដ៏សម្បូរបែបនេះហើយ បាននាំឱ្យរាជធានីភ្នំពេញ ជួបបញ្ហាប្រឈមមួយ គឺកង្វះចំណតរថយន្ត ដោយសម្ដេចធិបតី បញ្ជាក់ថា បញ្ហានេះត្រូវតែមានការដោះស្រាយជាបន្ទាន់ ខណៈនៅកណ្ដាលអស់លទ្ធភាពក្នុងការច្នៃចំណតរថយន្ត ទាំងលើដី និងក្រោមដី ខណៈរដ្ឋបាលរាធានីភ្នំពេញ ក៏បាននិងកំពុងអនុញ្ញាតឱ្យការវិនិយោគចំណតរថយន្តលើអាកាសបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រដ្ឋមិនអាចហាមឃាត់មិនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ មិនឱ្យទិញរថយន្ត ឬម៉ូតូបានទេ ព្រោះនេះតម្រូវការរបស់ពលរដ្ឋ ហើយនេះក៏សរបញ្ជាក់ពីការរីកចម្រើនយ៉ាងលឿននៅក្នុងរាជធានីភ្នំពេញ និយាយដោយឡែក និងនិយាយជារួម ការរីកចម្រើននៅទូទាំងប្រទេស។ សម្ដេចធិបតី បន្តថា ដរាបណា ប្រទេសនៅតែមានសុខសន្តិភាព ភាពរីកចម្រើននឹងនៅតែមានទៅមុខបន្ថែមទៀត៕

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច