Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជធានីភ្នំពេញ ត្រូវបានពង្រីកទាំងបរិមាណ និងគុណភាព​

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ រាជធានី​ភ្នំពេញ​ បាន​ពង្រីក​ទាំង​បរិមាណ និង​គុណភាព ដោយក្នុងនោះ ផ្ទៃដីរបស់ទីក្រុងបានកើនឡើងពី ៣០០ គីឡូម៉ែត្រការ៉េ ដល់ជាង ៧០០ គីឡូម៉ែត្រការ៉េ ដោយបានកាត់ផ្នែកខ្លះ​នៃខេត្តកណ្តាល​បញ្ចូល​មករាជធានីភ្នំពេញ។ ការពង្រីកផ្ទៃដីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការកើន​ឡើងនៃ​ចំនួន​អ្នករស់នៅក្នុងទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី បានថ្លែងបែបនេះ នៅក្នុងពិធី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នៅថ្ងៃទី  ១៧ ខែមិថុនា ឆ្នាំ ២០២៤ ។

សម្តេចធិបតី មានប្រសាសន៍ថា រាជធានី​ភ្នំពេញ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មាន​ប្រជាពលរដ្ឋ​ជាង ​៣​ លាន​នាក់​កំពុងរស់នៅ និង​ប្រកបការងារនៅក្នុង​ទីក្រុង ខណៈបរិមាណផ្ទៃដី​ទីក្រុង និងគុណភាព ​ត្រូវបានពង្រីកជាបន្តបន្ទាប់។

សម្តេចបញ្ជាក់ថា៖« បរិមាណសំដៅទៅលើចំនួន ផ្ទៃដីរាជធានីភ្នំពេញបានកើនពី ៣០០គីឡូម៉ែត្រការ៉េ ទៅជាង ៧០ម៉ឺនគីឡូម៉ែត្រការ៉េ។ គុណភាពសំដៅទៅលើភាពសម្បូរបែប និងកម្រិតជីវភាព ក្នុងនោះ​កម្រិត​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគ្រប់កន្លែង ជាពិសេស ភ្នំពេញកើន​ឡើង​ជាបន្តបន្ទាប់»។
បើតាមសម្តេចធិបតី ទោះបីជាមានការប្រឈមនាពេលថ្មីៗនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិក៏ដោយ ប៉ុន្តែបើប្រៀបធៀបពីការអភិវឌ្ឍន៍រយៈពេលតែទសវត្សរ៍ ក្រោយពីសង្គ្រាមមកឃើញថា ជីវភាពរស់នៅទូទាំងប្រទេស ព្រមទាំងនៅ​រាជធានីភ្នំពេញក៏​មានការកើនឡើង​គួរឱ្យកត់​សម្គាល់៕

អត្ថបទ៖ ឡាយ​ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ព័ត៌មានជាតិ៣៤ នាទីutes មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

កីឡា៥៣ នាទីutes មុន

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ អ្នក​ទោស​រាប់​ពាន់​នាក់​ត្រូវ​ដោះលែង ក្រោយ​ចលាចល​នៅ​ពន្ធនាគារ Magwe បណ្តាលឲ្យ​អ្នក​ទោសនយោបាយ​២នាក់ស្លាប់​

Sokha Hotels

ព័ត៌មានពេញនិយម