Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្រកាសឱ្យនាំចូលរថយន្តដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការពិនិត្យបច្ចេកទេស

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យនាំចូលរថយន្តពីបរទេសដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្ដេចធិបតីបែបនេះ ក្រោយមានការស្នើសុំលើការកំណត់ឆ្នាំនៃការនាំចូលរថយន្តពីបរទេស។ បើតាមការថ្លែងឱ្យដឹងរបស់សម្ដេចធិបតី ដំបូងឡើយក្រុមការងារអន្តរក្រសួង គ្រោងស្នើឱ្យកំណត់ឆ្នាំ ដោយហាមមិនឱ្យនាំចូល រថយន្តចាស់ចូលមកកម្ពុជាមិនឱ្យលើសអាយុ១០ឆ្នាំ ដើម្បីធានាដល់បរិស្ថាន ក៏ដូចជាបញ្ចៀសការនាំរថយន្តចាស់ៗចូល មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសំណើរនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត បដិសេធ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដូច្នេះថា «ខ្ញុំយល់ពីការថែទាំបរិស្ថាន យើងមិនចង់ឱ្យយករថយន្តចាស់ពិបាក ខុសបច្ចេកទេស អាចគ្រោះថ្នាក់ កាត់អីផ្សេងៗ អ៊ីចឹងខ្ញុំថា មិនបាច់ដាក់កំណត់ឆ្នាំទេ ប៉ុន្តែពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ…គឺគ្មានកំណត់ទេ»

សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលលើកទឹកចិត្តដល់រោងចក្រផលិតរថយន្តនៅក្នុងស្រុក ហើយក៏ជំរុញឱ្យមានការប្រកួតប្រជែងក្នុងការនាំចូលរថយន្តមួយទឹកពីបរទេសចូលមកប្រើប្រាស់នៅក្នុងប្រទេសផងដែរ ជាពិសេសការធានាតម្លៃសមរម្យ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទិញរថយន្តទាំងនោះមកប្រើប្រាស់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម