Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាក់មូលហេតុដែលតំបន់បុរីខ្លះពុំទាន់មានទឹក ភ្លើង និងប្រព័ន្ធលូ

បានផុស

នៅ

នាឱកាសអញ្ជើញ “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នៅថ្ងៃទី ១៧ ខែមិថុនា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារតំបន់បុរីមួយចំនួន មានការអភិវឌ្ឍន៍​លឿនលើសការរំពឹងទុក ទើបធ្វើឱ្យបណ្តាញទឹក និងភ្លើង ​របស់រដ្ឋពុំទាន់បានតភ្ជាប់ទៅដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ សម្តេចធិបតី ថ្លែងថា​ ដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺរាជរដ្ឋាភិបាលបានដាក់​ចេញនូវដំណោះស្រាយចំពោះមុខ ជាពិសេសព្យាយាមដោះស្រាយឱ្យទាន់តម្រូវការរីកចម្រើន តួយ៉ាងសហការជាមួយវិស័យឯកជនក្នុងការតបណ្តាញទឹក ភ្លើង ជាដើម។
សម្តេចគូសបញ្ជាក់ថា៖« គ្រាន់តែមួយទសវត្សរ៍ក្រោយសង្គ្រាម គ្រាន់តែតំបន់រណបរាជធានីភ្នំពេញ តំបន់បុរី កើនឡើងលឿនណាស់ ដែលរាជរដ្ឋាភិបាលតបណ្តាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអត់ទាន់។ កន្លែងខ្លះឃើញគេបង្ហោះ ធ្វើផ្លូវកាត់លូ ដាក់លូធ្វើផ្លូវ កន្លែងខ្លះដោយសារពេលដែលធ្វើផ្លូវ ធ្វើអគារ​ បុរី លឿនមែនទែន មុននឹងរដ្ឋតភ្ជាប់ប្រព័ន្ធខ្សែកាបយើងមិនទាន់រុញទៅដល់»។

សម្តេចបន្ថែមទៀតថា៖«សូម្បីការសាងសង់បុរីខ្លះលឿន ធ្វើលឿនមុនទាំងបណ្ណប្លង់រឹងមកដល់ផង យើង​ត្រូវតែឆ្លើយតបឱ្យគាត់។ ទឹក ភ្លើង ដាក់អគ្គិសនី ឯកជនសិន ក្រោយមកយើងតភ្ជាប់បណ្តាញជាតិ»។

ការថ្លែងជាសាធារណៈរបស់ សម្តេចធិបតី នាពេលនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលកំពុងរស់ក្នុងបុរី នៅរាជធានីភ្នំពេញ ជាញឹកញាប់តែងតែបង្ហោះសារនៅលើបណ្តាញសង្គម ដោយរិះគន់ថា បុរីរបស់ពួក​គេពុំទាន់មានបណ្តាញទឹកស្អាត ភ្លើង និងប្រព័ន្ធលូ របស់រដ្ឋចូលទៅដល់។ ជាមួយគ្នានេះ ពលរដ្ឋដែលរស់នៅខ្វះបណ្តាញទឹកស្អាត និងអគ្គិសនី ស្នើរដ្ឋា​ភិ​បាលពន្លឿនការតភ្ជាប់បណ្តាញរបស់រដ្ឋចូលដល់បុរីឱ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ៕

អត្ថបទ៖ ឡាយ​ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម