Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ​ថៃ​ពន្យល់​​មូលហេតុ​ដែល​រោង​ចក្រ​ថៃ​ជាច្រើន​បិទ​ទ្វារ​ ហើយ​ព្រមាន​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះ​ស្រាយ​

បានផុស

នៅ

ទិន្នន័យ​ពី​​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម​​នៃ​ក្រសួងឧស្សាហកម្ម​ថៃ​​ និង​ការ​ស្រាវ​ជ្រាវ​ថ្មីរបស់​ KKP Research ​បាន​បង្ហាញ​​ថា​ វិស័យ​ផលិតកម្ម​របស់​ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ​ ដោយ​ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ​ ​​​រោង​ចក្រ​ប្រមាណ​ ៤៨៨ បាន​បិទ​ទ្វារ​ប្រតិបត្តិការ​របស់​ខ្លួន​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​មើល​ឃើញ​ថា​ ការណ៍​នេះ​​​បណ្ដាល​មក​ពី​​​​មូលហេតុ​ផ្សេង​ៗ​ រួម​ទាំង​កត្តា​ក្នុង​ស្រុក​ផ្ទាល់​ និង​ពី​បរទេស​ ហើយ​​​បន្ត​ព្រមាន​ឱ្យ​រដ្ឋាភិបាល​​បញ្ចេញ​សកម្ម​ភាព​ដោះ​ស្រាយ​ ដើម្បី​កុំ​ឱ្យ​​​វិបត្តិ​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ The Nation។

​រោង​ចក្រ​ជា​ធម្យម​​ចំនួន​ ៩៧ បាន​បិទ​ក្នុង​១​ខែ​​នៅ​ឆ្នាំ​នេះ​ បើ​ប្រៀប​ធៀប​នឹង​វិបត្តិ​បិទ​ទ្វារ​រោង​ចក្រ​ដូច​គ្នា​ជា​មធ្យម​ចំនួន​ ៥៧/ខែ​ ក្នុង​ឆ្នាំ​ ២០២១​។ ​ទិន្នន័យ​ពី​​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម បង្ហាញ​ថា​ ​​ចាប់​ពី​ខែ​មករា​ ឆ្នាំ​ ២០២២​ ​ដល់​ខែ​មីនា​ ឆ្នាំ​ ២០២៣​ រោងចក្រ​សរុប​ចំនួន​ ១ ៧០៤​ ​បាន​ឈប់​ដំណើរ​ការក្រោយ​វិបត្តិ​កូវីដ​ ដែល​​​ជា​មធ្យម​ រោង​ចក្រ​ចំនួន​ ១១៣/ខែ​ បាន​បិទ​ទ្វារ​។ ​​សរុប​មក​ ចាប់​ពី​ឆ្នាំ​ ២០២១​ ​ដល់​ខែ​ឧសភា​ ឆ្នាំ​ ២០២៤​ ​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​រោងចក្រ​ជាង​ ៣ ៥០០ បាន​បិទ​ទ្វារ​។  ​

រោង​ចក្រ​ដែល​បិទ​​ភាគ​ច្រើន​ គឺ​ស្ថិត​នៅ​​ក្នុង​វិស័យ​ផលិត​​ផលិត​ផល​ផ្លាស្ទិក​ ផលិត​ផល​ស្បែក​ កៅស៊ូ​ និង​ផលិតផល​កៅស៊ូ​ អាហារ ​គ្រឿង​ម៉ាស៊ីន ​និង​ផលិតផល​មេកានិច​ ផលិតផល​ដែក​ កែច្នៃ​ឈើ​ និង​ផលិត​ផល​ឈើ​។​

​អ្នក​​ជំនាញ​​ជឿ​ជាក់​​​ថា​ រោងចក្រ​​ថៃ​​ច្រើន​​ទៀត​​ ទំនង​​ជា​​នឹង​​បិទ​​ទ្វា​រ​​នៅ​​ពេល​​ខាង​​មុខ​។​ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ (FTI) ​លោក​ Kriengkrai Thiennukul ​បាន​ចង្អុល​បង្ហាញ​​ទៅ​លើ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​មាន​​និន្នាការ​​បិទ​រោង​ចក្រ​ឧស្សាហកម្ម​។​

លោក​ថ្លែងប្រាប់​កាសែត​ The Nation ​ថា​ ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ទំនិញ​នាំ​ចូល​តម្លៃដែល​មាន​​ទាប​ ជា​ពិសេស​ពី​ប្រទេស​ចិន​ ​ដោយ​​ហូរ​ចូល​​​ទីផ្សារ​ក្នុង​ស្រុក​ ទាំង​​តាម​រយៈ​បណ្តាញស្រប​ច្បាប់​ និងបណ្ដាញ​​ខុស​ច្បាប់​។ ការណ៍​នេះ​​ធ្វើ​ឱ្យ​ផលិតផល​ថៃ​ធ្លាក់​ចុះ​​ ហើយ​​​បា​ន​​ប៉ះ​ពាល់​​ទាំង​​ទីផ្សារ​​លក់​​រាយ​ និង​​តាម​​អ៊ិន​ធឺណិត​។​​  

ក្រោម​បញ្ហា​នេះ​ លោក Kriengkrai ​បាន​បក​ស្រាយ​ថា​ ប្រទេស​ចិន​ បាន​បង្កើន​ផលិតកម្ម​សម្រាប់​ការ​​នាំ​ចេញរបស់​ខ្លួន​​ ដើម្បី​ទូទាត់​ទៅ​នឹង​ការ​បាត់​បង់​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ដោយ​សារ​តែ​វិបត្តិ​អចលនទ្រព្យ​។ លើស​ពី​នេះ​ ការ​តម្លើង​ពន្ធ​លើ​មុខ​ទំនិញ​របស់​ចិន​ពី​សហរដ្ឋ​អាមេរិក​ និង​នៅ​អឺរ៉ុប​ ក៏​រួម​ចំណែក​ជា​បញ្ហា​ ដោយ​ធ្វើ​ឱ្យ​ចិន​ងាក​ទៅ​បង្កើន​​ការ​​នាំ​ចេញ​ទៅ​​​​ទីផ្សារ​​អាស៊ី​ ​ដូច​ជា​ប្លុក​អាស៊ី​អាគ្នេយ៍​ រួម​មាន​ទាំង​ប្រទេស​ថៃ​ ដែល​​​អំណាច​នៃ​ការ​ទិញ​នៅ​ខ្លាំង​នៅ​ឡើយ​។  

ប្រធាន​ FTI រូប​នេះ​ បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​សេណារីយ៉ូ​នេះ​ កំពុង​បង្ខំ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ថៃ​ជា​ច្រើន​ត្រូវ​បិទ​ ខណៈ​​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ទោះ​បី​ជា​នៅ​តែ​ដំណើរការ​ក៏​ដោយ​ ក៏​ត្រូវ​បិទ​បណ្តាញ​ផលិតកម្ម​ ប៉ុន្តែ​បាន​រក្សា​ផ្នែក​លក់​ ឬ​ទីផ្សារ​របស់​ពួក​គេ​ ដោយ​ផ្លាស់​ប្តូរ​ពី​ការ​ផលិត​ទៅ​ជា​ការ​នាំ​ចូល​ទំនិញ​សម្រាប់​លក់​បន្ត​»។

​ផល​ប៉ះ​ពាល់​នៃ​ទំនិញ​នាំ​ចូល​តម្លៃ​ទាប​ដែល​ហូរ​ចូល​ក្នុង​ទីផ្សារ​ថៃ​ បាន​រាត​ត្បាត​លើ​ក្រុម​ឧស្សាហកម្ម​ជាង​ ២០​ ក្នុង​ចំណោម​ ៤៥​ ​ដែល​មាន​ក្នុង​​​បញ្ជី​​ FTI ​កាល​ពី​ឆ្នាំ​មុន​។​ លោក Kriengkrai ​​ព្រមាន​​​ថា​ ប្រសិន​បើ​​មិន​​មាន​​វិធានការ​​ដែល​​មាន​​ប្រសិទ្ធភាព​​ក្នុង​​​ឆ្នាំ​​នេះ​​​ទេ​ ​​​ក្រុម​​ឧស្សាហកម្ម​​ជាង​ ៣០​ រំពឹង​ថា​នឹង​អាច​​រ​ង​​ផល​​ប៉ះ​ពាល់​ដោយ​សារ​តែ​បញ្ហា​នេះ​។

ទន្ទឹង​នឹង​នោះ​ផង​ដែរ​ លោក​ Kriengkrai ​ក៏​បាន​​កត់​សម្គាល់​ថា​ ឧស្សាហកម្ម​ភាគ​ច្រើន​របស់​ថៃ​ ​​នៅ​តែ​មាន​លក្ខណៈ​ប្រពៃណី ​និង​មិន​ស្រប​តាម​និន្នាការ​ពិភព​លោក​ទំនើប​។​

លោក​ថា​ ឧស្សាហកម្ម​​ទាំង​នោះ​ តែង​តែ​ដំណើរ​ការ​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ដើម​ ដោយ​ផលិត​ផលិត​ផល​ស្រដៀង​គ្នា​នឹង​ផលិត​ផល​មក​ពី​ប្រទេស​ក្បែរ​​ខាង​ដូច​ជា​ វៀតណាម​ ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​។ ​ប៉ុន្តែ​ថៃ​ ​ត្រូវ​ប្រឈម​មុខ​នឹង​គុណ​វិបត្តិ​ទាក់​ទង​នឹង​ថ្លៃ​ដើម​​​ដូច​ជា​ អគ្គិសនី ​កម្លាំង​ពលកម្ម​ ក៏​ដូច​ជា​​កង្វះ​កម្លាំង​ពលកម្ម​គាំទ្រ​ផលិតកម្ម​ ដោយ​សារ​ចំនួន​ប្រជាជន​វ័យ​ចំ​ណាស់ ​ដែល​នាំ​ឱ្យ​មាន​ការ​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស។ ការណ៍​ទាំង​នេះ​ បាន​​​កាត់​បន្ថយ​ការ​ប្រកួត​ប្រជែងរបស់​ឧស្សាហកម្មថៃ​។​​

អ្នក​ជំនាញ​ដដែល​​គូស​បញ្ជាក់​​ថា​ ឧស្សាហកម្ម​ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​ ដូច​ជា​សម្លៀក​បំពាក់​ និង​កាត់ដេរ​ បាន​ផ្លាស់​ប្តូរ​ទីតាំង​រោង​ចក្រ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ ដែល​មាន​កម្លាំង​ពលកម្ម​​​ច្រើនជាង​​។​

បើ​​ងាក​ទៅ​មើល​​ឧស្សាហក​ម្ម​ដែល​មាន​តម្លៃ​ ​និង​បច្ចេកវិទ្យា​ខ្ពស់​វិញ​ លោក​ Kriengkrai បាន​​លើក​ឡើង​ថា​ វា​មិន​​​​មាន​ការ​វិនិយោគ​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ​ ដោយ​ការ​វិនិយោគ​ភាគ​ច្រើន​ធ្លាក់​ទៅ​ប្រទេស​សិង្ហបុរី ​ឬ​ម៉ាឡេស៊ី​វិញ​។​

លោក​​​បន្ត​ថា​ ​វិស័យ​ឧស្សាហកម្ម​ទាំង​អស់​ប្រឈម​នឹង​កា​​របិទ​ទ្វារ​បន្ថែម​ទៀត​ ដោយ​សារ​​តែ​វិធានការ​របស់​ប្រទេស​ថៃ​ ដើម្បី​ការពារ​ឧស្សាហកម្ម​ក្នុង​ស្រុក​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ឥណ្ឌូណេស៊ី​ គឺ​មិន​មាន​ភាព​តឹង​រ៉ឹង​គ្រប់​គ្រាន់​ ឬ​គ្រប់​គ្រាន់​ដើម្បី​ពន្យឺត​លំហូរ​នៃ​ទំនិញ​នាំ​ចូល​ដែល​មាន​តម្លៃ​​ និង​ស្តង់ដារ​ទាប​​។

មិន​មែន​តែ​​ឧស្សាហកម្ម​ក្នុង​ស្រុក​ទេ​ ដែលរង​ផល​​ប៉ះ​ពាល់​។ លោក​ Kriengkrai ​បាន​ចង្អុល​បង្ហាញ​ថា​ វិនិយោគិន​បរទេស​នៅ​ប្រទេស​ថៃ​ក៏​ប្រឈម​នឹង​បញ្ហា​ ដោយ​គេ​ឃើញ​មាន​ក្រុម​ហ៊ុន​ដូច​ជា​ ក្រុម​ហ៊ុន​ផលិត​យានយន្ត Suzuki បាន​ប្រកាស​បិទ​រោង​ចក្រ​ផលិតកម្ម​នៅ​ថៃ​ត្រឹម​ឆ្នាំ​ ២០២៥ ដោយ​សារ​តែ​ការ​លក់​ធ្លាក់​ចុះ​ ក្រោម​ការ​ប្រកួត​ប្រជែង​ផលិត​ផល​ដូច​គ្នា​របស់​ចិន​​នៅ​លើ​ទីផ្សារថៃ​។ ចំណែក​ឯ​ក្រុម​ហ៊ុនឡាន​ Subaru Automotive ក៏​បាន​ប្រកាស​ផង​ដែរ​ លើ​ការ​បញ្ឈប់​​ផលិតកម្ម​ឡាន​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​ ២០២៤ នេះ​ ដោយ​សារ​តែ​ការ​ខាត​បង់​​ជា​បន្ត​បន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន”

ព័ត៌មានជាតិ២៧ នាទី មុន

អំឡុងពេលទស្សនកិច្ចនៅចិន ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ

ព័ត៌មានជាតិ៣០ នាទី មុន

កម្ពុជាទទួលបានហិរញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិកពីធនាគារពិភពលោកដើម្បីលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវ

ព័ត៌មានជាតិ៣៥ នាទី មុន

ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ​ដូច​គ្នា រថយន្តអគ្គិសនី​ចាយ​ថវិកាប្រមាណ ៩ ៦៣៣ រៀល ធៀប​ ៣៥ ៧២៣ រៀល រថយន្ត​ដុត​ដោយ​​ឥន្ធនៈ

ព័ត៌មានជាតិ៣៩ នាទី មុន

ប.ស.ស ផ្សព្វផ្សាយរបបភាគទានដោយស្ម័គ្រចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈដល់មន្ត្រីក្រសួងយុត្តិធម៌

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម