Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលកំពុងផ្តល់ជំនាញដល់ពលរដ្ឋដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០

បានផុស

នៅ

គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចសម្រេចបាននូវគោលដៅនេះទេ ប្រសិនបើប្រជាពលរដ្ឋ មិនមានឱកាសការងារ និងជំនាញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលខាងមុខ និងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា យុវជនទាំងអស់នឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការប្រែក្លាយអនាគតរបស់ខ្លួនកាន់តែមានភាពល្អប្រសើរ រីកចម្រើនជាមួយចំណេះជំនាញប៉ិនប្រសព្វ។ ជាពិសេស យុវជន និងនិស្សិតត្រូវធានាថា ការសិក្សារបស់ពួកគេទទួលបានជោគជ័យ ហើយមានគុណភាព ដើម្បីទាក់ទាញការវិនិយោគ បង្កើនឱកាសការងារក្នុងស្រុក ដើម្បីទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម