Connect with us

ព័ត៌មានជាតិ

ដើម្បី​​បើក​សហគ្រាស​កម្មន្តសាល ត្រូវ​មាន​ដំណើរការ​រៀបចំ​យ៉ាង​ណា​ខ្លះ?

បានផុស

នៅ

កាលពីពេលថ្មីៗនេះនៅក្នុង​សិក្ខាសាលាមួយ មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍​ បាន​បង្ហាញ​ពី​ដំណើរការ​​ក្នុង​ការ​បើក​សហគ្រាស​កម្មន្តសាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​​សិក្ខាសាលា​ស្តី​ពី​ «លើស​ពី​ទីផ្សារ​កម្ពុជា៖ ការ​នាំ​យក​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​តាមរយៈ Alibaba.com» ដែល​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ ២៧ ខែ ឧសភា ឆ្នាំ ២០១៤ មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បាន​​ធ្វើ​បទ​បង្ហាញ​ពី​ការ​ជំរុញ​ការ​នាំ​ផលិតផល​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ ហើយនៅ​​ក្នុង​សិក្ខាសាលា​ពេញមួយព្រឹក មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ​ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​ «ការ​ស្នើ​សុំ​ច្បាប់​អាជីវកម្ម និង​បើក​ដំណើរការ​សហគ្រាស​កម្មន្តសាល​»។

មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បាន​បង្ហាញពី​ដំណើរការ​ក្នុងការ​បើក​​សហគ្រាស​កម្មន្តសាល​ជា​បន្តបន្ទាប់មានដូចជា៖​

-ចុះ​បញ្ជី​ពាណិជ្ជកម្ម
-ចុះ​បញ្ជី​ពន្ធដារ
-សុំ​ច្បាប់​បង្កើត​រោងចក្រ សហគ្រាស
-សុំ​វិញ្ញាបនបត្រ​អនុញ្ញាតិ​ដំណើរការ​រោងចក្រ សហគ្រាស
-សុំ​ច្បាប់​ផលិត ឬ ចបផ ឬ CS
-យក​សំណាក​ផលិតផល​ទៅ​ពិនិត្យ​គុណភាព​រៀងរាល់ ៣ ខែ​ម្តង
-ស្នើ​សុំ​ច្បាប់​ផ្សេង​ទៀតពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ

សហគ្រាស​ធុនតូច និងមធ្យម បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ តាម​លទ្ធផល​ជំរឿន​សេដ្ឋកិច្ច​ពេញលេញ​របស់ក្រសួងផែនការ​នៅ​ឆ្នាំ ២០២២ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ទាំង​ក្នុង​ប្រព័ន្ធនិង​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៧៥៣,៦៧០ មូលដ្ឋាន និង​កម្លាំង​ពលកម្ម​សរុប​មាន​ចំនួន ២.៩៨០.៥៦៩ នាក់។

បើតាម​របាយការណ៍​ទទួលបាន​ពី​​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ គិត​ត្រឹម​ខែតុលា ឆ្នាំ ២០២៣ សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ផ្លូវការ​សរុប​មាន​ចំនួន​ ៤៤,៦២៨ មូលដ្ឋាន។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍​ បាន​កំណត់​និយមន័យ​សហគ្រាស​ខ្នាត​តូច​ មធ្យម​និង​ធំ តាម​ទំហំ​ទុន​វិនិយោគ​ និង​ចំនួន​កម្មករ​បម្រើ​ការងារ។

-សហគ្រាស​ខ្នាត​មីក្រូ មាន​ទុន​វិនិយោគ​ក្រោម​ទុន ៥ ម៉ឺន​ដុល្លារ និង​មាន​កម្មករ​​បម្រើ​ការងារ​ក្រោម ៥ នាក់។
-សហគ្រាស​ខ្នាត​តូច មាន​ទុន​វិនិយោគ​ចាប់​ពី ៥ ម៉ឺន​ដុល្លារ ទៅ ៥០ ម៉ឺន​ដុល្លារ​ និង​មាន​កម្មករ​បម្រើ​ការងារ​ចាប់​ពី ៩ នាក់​ដល់ ៤៩ នាក់។
-សហគ្រាស​ខ្នាត​មធ្យម មាន​ទុន​វិនិយោគ​ចាប់​ពី ៥០ ម៉ឺន​ដុល្លារ ទៅ ១ លាន​ដុល្លារ​ និង​មាន​កម្មករ​បម្រើ​ការងារ​ចាប់​ពី ៥០ នាក់​ទៅ ១៩៩ នាក់។
-សហគ្រាស​ខ្នាត​ធំ មាន​ទុន​វិនិយោគ​លើស​ពី ១ លាន​ដុល្លារ​ និង​មាន​កម្មករ​បម្រើ​ការងារ​ចាប់​ពី ២០០ នាក់​ឡើង​ទៅ។

មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​លើក​ឡើង​ថា សហគ្រាស​នាំ​ចេញ​នៅក្នុង​​ប្រទេស​កម្ពុជា ភាគច្រើន​ជា​សហគ្រាស​ខ្នាត​មធ្យម និង​ធំ ហើយ​សហគ្រាស​ធុន​តូច​និង​មីក្រូ ភាគច្រើន​ជា​ផលិតផល​កែច្នៃ​ចំណី​អាហារ​។ បន្ថែមពីនេះ មន្រ្តី​ក្រសួង​ក៏​បាន​លើកឡើង​​ពី​បញ្ហា​ប្រឈមមួយ​ចំនួន សម្រាប់​ដំណើរការ​សហគ្រាស​នៅ​កម្ពុជា​មាន​ដូចជា​៖

-ការ​ទទួល​បាន​ហិរញ្ញប្បទាន​
-ការ​ទទួល​បាន​ព័ត៌មាន
-ការ​ចូល​ទីផ្សារ
-ការ​គាំទ្រ​ផ្នែក​ច្បាប់​ និង​គោលនយោបាយ​គាំទ្រ
-ការ​ប្រកួតប្រជែង​មិន​ស្មើភាព
-សមត្ថភាព​ផលិត
-ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម
-វត្ថុធាតុ​ដើម
-ការ​រចនា និង​វេចខ្ចប់
-អនុលោម​ភាព​ស្តង់ដា​ផលិតផលជាដើម

កន្លងទៅនេះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាបានបង្កើត​កិច្ចសហការ​ជាមួយ​​ក្រុមហ៊ុន Alibaba ក្នុង​ការ​​ចាប់ដៃគ្នា​ដើម្បី​ជំរុញ​ការ​នាំ​យក​ផលិតផល​កម្ពុជា​ទី​កាន់​ទីផ្សារ​អន្តរជាតិ​។

កាល​ពី​ថ្ងៃទី ១៧ ខែ​តុលា ឆ្នាំ២០២៣ ក្នុង​អំឡុង​ចូលរួម​វេទិកា “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅទីក្រុងប៉េកាំង ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានចុះអនុស្សរណៈ​​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន Alibaba ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ការនាំចេញផលិតផលខ្មែរ​ទៅកាន់ទីផ្សារចិន និង​តភ្ជាប់​ទៅ​ទីផ្សារ​អន្តរជាតិ​ផ្សេងៗទៀត។

លោកស្រី ចម និម្មល​ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មបានថ្លែងពី​​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន Alibaba នឹង​​ជួយ​ជំរុញ​កិត្តិនាម​ផលិតផល​​​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​ទទួលស្គាល់​ពី​គុណភាព​ស្តង់ដារ​ពី​អ្នកប្រើប្រាស់អន្តរជាតិ​។

រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បានគូស​បញ្ជាក់​ថា ដើម្បីដាក់លក់និងជំរុញ​ការនាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម​នឹង​សហការជាមួយ​ក្រុមហ៊ុន Alibaba ក្នុង​ការ​បើក​ពន្លា​ជាតិ​កម្ពុជា​នៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅ​ខែ​កញ្ញា​ខាងមុខ នៅ​ក្នុង​ព្រឹត្តិការណ៍​អម​ពិព័រណ៍​ចិន-អាស៊ានលើកទី២១ នៅ​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ប្រទេសចិន និង​ក្នុងព្រឹត្តការណ៍​ពិព័រណ៍​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ផ្សព្វផ្សាយផលិតផល​កម្ពុជា​បន្ថែម​ទៀត។

ចាប់តាំងពីការ​ចាប់ផ្តើមនៃ​ការអភិវឌ្ឍន៍​វិស័យពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក​ក្នុងឆ្នាំ ២០១៧ ដល់​ ឆ្នាំ២០២២ កម្ពុជា​ក្លាយជា​ប្រទេសដែលមានការអនុវត្តខ្ពស់ជាង​គេ ជាមួយ​នឹងអត្រា​នៃការអនុវត្ត ៩២% សម្រាប់​ការ​ធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្ត​កំពត​ជំរុញ​ឱ្យសមាជិក​គណៈចលនាមហាជន នៅគ្រប់មូលដ្ឋាន​ត្រូវបង្កើនការយកចិត្ត​ទុកដាក់​លើការងារសំខាន់ៗ៦ចំណុច

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្លើយតប​នឹងក្រុមប្រឆាំង ឧបនាយករដ្ឋមន្ត្រី​ ស សុខា ថា កម្ពុជារីកចម្រើនមកដល់ពេលនេះ​កើត​ចេញ​ពី​អគ្គមគ្គុទេសន៍​របស់​សម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៩ ម៉ោង មុន

អត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​សិស្ស-ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ ក្នុងក្រុងប៉ោយប៉ែត

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែន​ជាការ​កែប្រែប្រវត្តិសាស្រ្តកម្ពុជា​នោះ​ទេ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សួង សាខារ៉ានីត ស្នើឱ្យបន្តរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើចំណីអាហារនាំចូលមកពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ក្រសួងពាក់ព័ន្ធ នឹងហៅបុគ្គលតាំងខ្លួនជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី ៧ បង្ហាញខ្លួនឆាប់ៗ នេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ពាក្យមួយម៉ាត់របស់ Dj Koo ស្វាមី Barbie Hsu ធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង

Barbie Hsu
ជីវិតកម្សាន្ដ២០ ម៉ោង មុន

​​មុនលាចាកលោក តួ សាន់ឆាយ បន្សល់ទុកលុយរាប់លានដុល្លារ សុទ្ធសឹងជាកម្លាំងញើសឈាមខ្លួនឯង

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ម៉ាដូណា បកអាក្រាតតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសងជាថ្មី ព្រោះចង់ដឹងថាមានលុយប្តឹងដែរទេ?

Sokha Hotels

ព័ត៌មានពេញនិយម