Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែរីងហួតហែងនៅប៉ែកខាងក្រោម ប្រជាពលរដ្ឋ​កំពុងដង្ហោយសុំឲ្យបើកទ្វារទឹកសាលាតាអន

បានផុស

នៅ

បើ​គិត​មក​ទល់​នឹង​ថ្ងៃនេះ ទឹក​ស្ទឹង​សង្កែ រីង​ហួតហែង​នៅ​បែក​ខាងក្រោម​ជិត​ដៃ​ទន្លេ​សាប មាន​រយៈពេល​ជិត ២០ ថ្ងៃ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ខេត្ត ឬ មន្ត្រី​ជំនាញ ជួយ​អន្តរាគមន៍​ក្នុង​ការ​បើកទ្វារ​ទឹក​ទម្លាក់​ទៅ​ក្រោម ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ដង្ហោយ​ហៅ​រក​ទឹក​នោះ​នៅឡើយ​ទេ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុង​ថ្ងួចថ្ងូរ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ ម្យ៉ាងទៀត ទឹកភ្លៀង​ក៏​មិន​បង្អុរ​មក​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី នុត ហៃ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្ដី​លើ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បាន​រៀបរាប់​ថា ការ​ដាច់​ទឹក​នៅ​ក្នុង​ស្ទឹង​សង្កែ​នេះ គឺ​តាំងពី​អំឡុង​ចុង​ខែ​ឧសភា មក​ទល់​នឹង​ពេលនេះ បើ​គិត​ពី​រយៈពេល​ប្រមាណ ២០ ថ្ងៃ មក​ហើយ ដែល​ប្រជាពលរដ្ឋ​គ្មាន​ទឹក​ប្រើប្រាស់។

អ្នកស្រី បាន​បន្ត​ថា តំបន់​ទឹក​ដាច់​ដោយ​អន្លើ​នេះ នៅ​ចំណុច​អូរ​បាក់រទេះ អូ​តា​ភី បឹង​ខ្យង អូរ​តា​សុខ និង​ក្រាំង​ងៀត​ជាដើម ដែល​ចំណុច​ទាំងនេះ ស្ថិត​ក្នុង​ឃុំ​ព្រែក​ហ្លួង រហូត​ទៅ​ដល់​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ និង​នៅ​ជាប់ដៃ​ទន្លេសាប​តែម្ដង។

អ្នកស្រី បាន​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន​ក្នុង​បាត​ស្ទឹង​គឺ​កន្លែង​ខ្លះ​មាន​អន្លង់​ជ្រៅ អាច​បន្សល់​ទឹក​បន្តិចបន្តួច​សម្រាប់​ប្រជាពលរដ្ឋ​ដួស​យក​ទៅ​ងូត។ ដោយឡែក​សម្រាប់​ទឹក​ប្រើប្រាស់​ដូចជា ដាំ​ស្ល​ជាដើម ត្រូវ​ទិញ​ទឹក​សុទ្ធ​ប៊ីដុង​ធំ យក​មក​ប្រើ​រាល់ថ្ងៃ ដោយសារតែ​តំបន់​ខាង​លើ​នេះ​មិន​ទាន់​មាន​ស្ថានីយ​ផលិត​ទឹក​ស្អាត​ឯកជន​ណាមួយ​បង្កើត​ឡើង​នៅឡើយ​ទេ ព្រោះ​រៀងរាល់​ឆ្នាំ ក៏​មិន​ដែល​ដាច់​ទឹក​យ៉ាង​ដូច្នេះ​ដែរ។ នេះ​ក៏​ដោយសារតែ​តំបន់​ខាង​លើ​នេះ ទំហំ​ដងស្ទឹង​សង្កែ មាន​ការ​រួម​តូច និង​រាក់ ព្រោះ​ដី​ល្បាប់។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​ក្នុង​តំបន់​ដាច់​ទឹក​ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​ពី​អូ​បាក់​រទេះ​ទៅ​ទល់​នឹង​ភូមិ​បាក់​ព្រា នា​ដៃទន្លេ​សាប កំពុង​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ឬ​មន្ត្រី នៃ​មន្ទីរ​ជំនាញ ធ្វើការ​ទម្លាក់​ទឹក​ខ្លះ ដើម្បី​ពួកគាត់​មាន​ទឹក​ប្រើប្រាស់​បន្តិចបន្តួច​ប្រចាំថ្ងៃ ព្រោះ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​សភាព​វឹកវរ ដោយសារតែ​ការ​គ្មាន​ទឹក​ប្រើប្រាស់ និង​អាកាសធាតុ​ក្តៅ​ខ្លាំង ម្យ៉ាងទៀត​ទូក​នេសាទ និង​ផ្ទះ​ផែ​បណ្ដែត​ទឹក ត្រូវ​នៅ​លើ​គោក​ទាំងអស់។

នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ​ដែរ កម្ពុជា​ថ្មី បាន​ព្យាយាម​ទាក់ទង​តាមរយៈ​ទូរសព្ទ​ទៅ​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង ដើម្បី​ជូនដំណឹង​ទៅ​លោក និង​ចង់​ដឹង​អំពី​ចំណាត់​ការ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម