ព័ត៌មានជាតិ
លោក ទៀ សីហា ៖ អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ត្រូវតែធ្វើការឱ្យស្មើដៃគ្នា
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំអភិបាលខេត្តកោះកុង និងក្រុមប្រឹក្សាខេត្តអាណត្តិទី ៤ ត្រូវតែធ្វើការងារឱ្យស្មើដៃគ្នា ដោយរួមគ្នាអភិវឌ្ឍន៍ ព្រមទាំងពិនិត្យដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសតែងតាំងក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី ៤ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានប្រាប់ទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត គប្បីធ្វើការឱ្យស្របគ្នា សហការពិនិត្យដោះស្រាយផែនការអភិវឌ្ឍន៍ និងដោះស្រាយរាល់ការប្រឈម សំណើពីប្រជាពលរដ្ឋ ក្នុងន័យទទួលបានការអភិវឌ្ឍបន្ត។
ចំណោមកិច្ចការជាច្រើន លោក ទៀ សីហា ទាមទារឱ្យរដ្ឋបាលខេត្ត ពិនិត្យធ្វើបច្ចុប្បន្នប្រជាសាស្ត្រចំនួនប្រជាពលរដ្ឋឡើងវិញ ខណៈរបាយការណ៍ការបង្ហាញប្រជាជនកើនឡើងពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ហើយធ្វើបែបនេះ ដើម្បីឱ្យខេត្តមានភាពទាក់ទាញកំណើនអ្នកវិនិយោគទុន ភ្ញៀវទេសចរ និងពន្លឿន នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក ទៀ សីហា បន្តថា នៅពេលដែលមានចំនួនប្រជាពលរដ្ឋខេត្តកោះកុងកើនលើសពី ១៥ ម៉ឺននាក់ ទៅ ២០ ម៉ឺននាក់ អាចមានលទ្ធភាពសេដ្ឋកិច្ចប្រាក់ចំណូលបានល្អប្រសើរជាងមុន ផ្អែកលើការជំរុញអភិវឌ្ឍន៍វិស័យផ្សេងៗ ដើម្បីប្រកួតប្រជែងជាមួយនឹងខេត្តព្រះសីហនុ កំពត និងកែប គ្រាខេត្តមានសក្ដានុពលធម្មជាតិច្រើនដែលមិនទាន់កែច្នៃ។
ទន្ទឹមនឹងផែនការអភិវឌ្ឍន៍នេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស្នើសុំដល់រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត រួមគ្នាថែរក្សាសុខសន្តិភាពឱ្យគង់វង្ស សំដៅធានាបានការរីកចម្រើនសេដ្ឋកិច្ចប្រទេសទៅអនាគត។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា រយៈពេលអាណត្តិទី ៣ នៃក្រុមប្រឹក្សាខេត្ត ដឹកនាំដោយ លោក កាយ សំរួម សន្ទុះសេដ្ឋកិច្ចផែនការអភិវឌ្ឍន៍ទទួលបានផ្លែផ្កាជាច្រើន និងគួរមោទនភាពក្នុងខេត្ត។
លោកស្រី ជឿជាក់ថា សម្រាប់អាណត្តិទី ៤ នៃក្រុមប្រឹក្សាខេត្ត នឹងបន្តរួមសហការពិនិត្យរាល់ផែនការអភិវឌ្ឍន៍លើវិស័យនានា និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ថែមទៀត ដើម្បីភាពរុងរឿង នៃខេត្តកោះកុង ដែលជាខេត្តមានសក្ដានុពលមួយខាងផ្នែកទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម។

ដោយឡែក លោក ថុង ណារុង ប្រធានថ្មីក្រុមប្រឹក្សាខេត្តកោះកុង តាំងចិត្តថា នឹងបន្តពុះពារធ្វើគ្រប់បែបយ៉ាង ដើម្បីដោះស្រាយ និងគាំទ្ររាល់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកាន់តែលេចធ្លោបន្តទៀត។ រួមគ្នាបន្តការពារសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ ព្រមទាំងការកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនកាន់តែច្រើនបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?