Connect with us

ព័ត៌មានជាតិ

សមាជិកអ្នកធាក់ស៊ីក្លូ ៥០ នាក់ ជិះតាម​​ទីតាំង​សំខាន់ៗ​គាំទ្រ​យុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមាជិកនៃសមាគមន៍ស៊ីក្លូកម្ពុជាចំនួន ៥០ នាក់ បានចូលរួម​គាំទ្រ​យុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សា​និរន្តរភាព​នៃកិច្ច​ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសសកម្មពិនិត្យ ព្យាបាល មាតា ទារកនិង​កុមារនៅកម្ពុជាដោយមិនគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួមផ្សព្វផ្សាយរបស់សមាគមស៊ីក្លូនៅកម្ពុជាអំពី យុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ នៅ​ឆ្នាំ​នេះ ​មានការចូលរួមពីសមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញប្រមាណ ៥០​ នាក់ ដោយបានជិះតាមទីតាំង​សំខាន់ៗមួយចំនួន​ដូចជា រមណីយដ្ឋានវត្តភ្នំ, សួនច្បារវិមានឯករាជ្យ, មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងទីតាំងសំខាន់ៗមួយចំនួនទៀត។

យុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារនៅកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ​របស់មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បីកៀរគរថវិកាក៏ដូចជាបំផុសស្មារតី ខ្មែរជួយខ្មែរ រួមគ្នារក្សានិរន្តរភាព​នៃ​កិច្ច​ដំណើរការរបស់​មន្ទីរពទ្យ​គន្ធបុប្ផា។ ក្នុងឆ្នាំ​២០២៤ យុទ្ធនាការ ១ ម៉ឺនរៀល ១ ​ម៉ឺននាក់ ​សម្រាប់​កុមារកម្ពុជា​មានរយៈពេល ១ ខែពេញ ដែលបានផ្តួចផ្តើមឡើងដោយ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៤​។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ទទួល​បានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១ ៦៣៤ ២៥១ ដុល្លារ ពីសប្បុរជនសរុបចំនួនប្រមាណ ១៥៥ ១៦៦ នាក់។

ក្រៅពីចូលរួមបរិច្ចាគ សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្តទាំងក្នុងលក្ខណៈជា​បុគ្គល​ផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការ​ចូលរួម​យ៉ាង​សកម្មពី​សំណាក់អង្គភាពសារព័ត៌មានានា, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូរបស់មូលនិធិ, បុគ្គល​មានប្រជាប្រិយ និងតារាសម្ដែងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម