ព័ត៌មានជាតិ
សម្ដេចតេជោ និងទូតម៉ាឡេស៊ី៖ បញ្ហាមីយ៉ាន់ម៉ា នៅតែជាបញ្ហាធំ និងជាបន្ទុកពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន បានបង្ហាញការយល់ឃើញដូចគ្នាថា សភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំសម្រាប់ប្រទេសម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាង២០២៥។ សម្ដេចតេជោ ហ៊ុន សែន និងលោក ស្យាហារ៉ូឌីន ប៊ីន អ៊ន បានបង្ហាញការយល់ឃើញដូច្នេះ ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមិថុនា។
គួររម្លឹកជូនថា សង្គ្រាមនៅមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅខែកុម្ភៈឆ្នាំ២០២១ ដែលគិតមកដល់ខែមិថុនា ឆ្នាំ២០២៤ នេះគឺមានរយៈពេល៤០ខែហើយ។ ចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើង គឺបណ្ដាលឱ្យមនុស្សប្រមាណ៥ពាន់នាក់បានស្លាប់ និងបើតាមអង្គការសហប្រជាជាតិ គឺមនុស្សជិត១៨លាននាក់ ដែលរស់នៅមីយ៉ាន់ម៉ាកំពុងតែខ្វះស្បៀងអាហារ ហើយមានជនភៀសខ្លួនជិត៣លាននាក់កំពុងភៀសខ្លួនចេញពីប្រទេសនេះ ហើយក្នុងនោះក៏មានមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំ។
ចាប់តាំងពីមីយ៉ានម៉ា ផ្ទុះសង្គ្រាម សម្ដេចតេជោ ហ៊ុន សែន តែងតែស្វះស្វែងជួយបញ្ចប់សង្គ្រាមជានិច្ច។ ជាក់ស្ដែងក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងរិះរកគ្រប់វិធី ថែមទាំងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ភ្ជាប់ជាមួយជំនួយសប្បុរសធម៌ ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែសង្គ្រាមមួយនេះ ហាក់គ្មានសញ្ញាណនៃភាពវិជ្ជមានឡើយ។
សម្រាប់ឆ្នាំ២០២៤ ពោលគឺកាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ ដោយក្នុងជំនួបនោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ទៅកាន់លោក មី នអោងឡាំង ហើយរំពឹងថាការរីកចម្រើននេះ នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ទូតអឺរ៉ុបថា សម្ដេច មិនបោះបង់ជំហរក្នុងការជួយស្ដារ និងរកសន្តិភាពឱ្យមីយ៉ាន់ម៉ាឡើយ បើទោះបីជាស្មុគស្មាញក៏ដោយ។
បញ្ហាសង្គ្រាមដែលកំពុងអូសបន្លាយនេះ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា៕
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ