Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន​មួយ​នឹង​នាំ​ចូល​ម៉ាស៊ីនដេរ​ប្រើ​បច្ចេកវិទ្យា​ទំនើប​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ​លើកកម្ពស់​ផលិតភាព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ

បានផុស

នៅ

ក្រុមហ៊ុន​ចិន​មួយ​នឹង​នាំចូល​ម៉ាស៊ីនដេរ​ម៉ាក Jack​ដែល​មាន​គុណភាព​ល្អ កម្លាំង​ខ្លាំង​ល្បឿន​លឿន បច្ចេកវិទ្យា​ទំនើប​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​កាន់តែច្រើន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​និង​លើកកម្ពស់​ផលិតភាព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកRuan Linbing អនុប្រធានក្រុមហ៊ុនJack Technology​

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​សកល​របស់​ក្រុមហ៊ុន​ កាលពី​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ​២០២៤​លោក Ruan Linbing អនុប្រធាន​ក្រុមហ៊ុន​Jack Technology បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​រោងចក្រ​កាត់ដេរ​កាន់តែច្រើន​ប្រើប្រាស់​ម៉ាស៊ីនដេរ​ម៉ាក Jack ដោយ​ក្រុមហ៊ុន​បានផ្តល់​នូវ​សេវាកម្ម​ដំណោះស្រាយ​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ជួយ​បង្កើន​ផលិតភាព​របស់​រោងចក្រ​ទាំងនោះ​។

លោក​បាន​បន្តថា​ តាម​គម្រោង​យើង​នឹង​នាំចូល​ម៉ាស៊ីនដេរ​ម៉ាក Jack​ចំនួន​ពី​២​ម៉ឺន​ន​ទៅ​៣​ម៉ឺន​គ្រឿង​ដែលមាន​តម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​មកកាន់​ទីផ្សារ​កម្ពុ​ជា​ដើម្បី​ចូលរួម​លើ​កម្ពស់​ផលិតភាព​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​ ខណៈ​បច្ចុប្បន្ននេះ​យើង​នាំចូល​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​ក្នុង​មួយឆ្នាំៗ​មាន​កំណើន​ជា​មធ្យម​ពី​២០%​ទៅ​៣០%​។

ចំណែក លោក​Kong Bai fan អនុប្រធាន​សមាគម​វាយ​ន​ភណ្ឌ​កម្ពុជា​ចិន​និង​ជា​សមាជិក​ក្រុមប្រឹក្សា​សមាគម​វាយ​ន​ភណ្ឌ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC)​បាន​មានប្រសាសន៍ថា ឧស្សាហកម្ម​កាត់ដេរ និង​ឧស្សាហកម្ម​ឧបករណ៍​ដេរ​តែងតែ​ជា​ឧស្សាហកម្ម​ពីរ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ការពង្រឹង​គ្នា​ទៅវិញទៅមក និង​ស៊ីមេទ្រី​ជាមួយគ្នា​។

​លោក​បាន​បន្ត​ថា ​«​ការខិតខំ​ប្រឹងប្រែងរ​បស់ Jack ក្នុង​វិស័យ​ឧបករណ៍​កាត់ដេរ​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​គុណភាព​ខ្ពស់​របស់​ឧស្សាហកម្ម ដែល​ប្រាកដជា​នឹង​ជំរុញ​ឱ្យមាន​ការរីកចម្រើន​ជារួម​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​បង្កើត​គុណសម្បត្តិ​ថ្មីៗ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​»​។

លោក Kong Bai fan អនុប្រធាន​សមាគមវាយន​ភណ្ឌកម្ពុជា​ចិន​ និង​ជាសមាជិកក្រុមប្រឹក្សាសមាគមវាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)

លោក​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា សហគ្រាស​កាត់ដេរ​ទាំង​អស់​នឹង​បន្ត​គាំទ្រ​ដល់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា គាំទ្រ​គំនិត​ច្នៃប្រឌិត វិធានការ​ច្នៃប្រឌិត និង​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​សហគ្រាស​កាត់ដេរ ចែករំលែក​ឱកាស​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​កិច្ចសហប្រតិបត្តិការ​ខ្សែ​សង្វាក់​ឧស្សាហកម្ម និង​ស្វែងរក​ការ​ឈ្នះ​-​ឈ្នះ​។​ព្រោះថា​ម៉ាស៊ីនដេរ​នេះ​នឹង​ដើរ​តួនាទី​ឈានមុខ​គេ​ក្នុង​ការបង្ហាញ និង​ភាពជា​អ្នកដឹកនាំ​នៃ​សហគ្រាស​ឈានមុខ​ជំរុញ​ការផ្លាស់ប្តូរ​សហគ្រាស​សំលៀ​ក​បំពាក់​ខ្នាត​តូច និង​មធ្យម ឱ្យមាន​ភាព​បត់បែន និង​លើកកម្ពស់​ការធ្វើ​ឌីជីថល​នីយកម្ម​៕

​អត្ថបទ​ ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម