Connect with us

ព័ត៌មានជាតិ

កម្លាំង​ចំរុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី ក្នុងភូមិសាស្ត្របឹងធំ​ ក្នុងស្រុកចំនួនបី

បានផុស

នៅ

អាជ្ញាធរ​ខេត្តកំពង់ចាម​ រួមសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ចុះបង្ក្រាប​បទល្មើស​នេសាទនៅចំណុចបឹងធំ​ ក្នុងស្រុកចំនួនបី ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នាថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២៤​ លោក​ ឡោ​ ចាន់លី​ អភិបាលរងខេត្ត​កំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ និងកងកម្លាំងចំរុះ​ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន២ករណី ក្នុងភូមិសាស្រ្តបឹងធំ​ ដែលស្ថិតក្នុងឃុំមៀន​ ស្រុកព្រៃឈរ​ ដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោក អ៊ុក ណារិន បានឱ្យដឹងថា ក្នុងប្រតិបត្តិការ​ចុះបង្រ្កាបបទល្មើសជលផល បានចំនួនពីរករណីនេះដែរ​ កម្លាំង​ជំនាញ​បានរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន ឧបករណ៍សម្រាស់ចំនួន ១៨កន្លែង រឹបអូសបាន លូឧបករណ៍លូស្បៃមុងសរុបចំនួន ១០មាត់​, របាំងស្បៃមុងសរុបប្រវែង ៥០០ម៉ែត្រ និងបង្គោលចម្រឹងសរុបចំនួន ២៥០ដើម។

ទន្ទឹមនឹងនេះដែរ​​ លោក​ អ៊ុក​ ណារិន​ រួមនឹងក្រុមការងារ​ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់​ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ​រាយការណ៍ បង្ក្រាប​ និងចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីបានច្រេីន​៕​

អត្ថបទ​ ​៖​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម