Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ថ្កោលទោស​ដាច់ខាត​ទង្វើ​បំពាន​លើ​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ ចំពោះ​ករណី​ឧកញ៉ា​បាញ់​សម្លាប់​មនុស្ស២នាក់​នៅ​បុរី​ប៉េងហួត

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយ​ពី​មាន​ករណី​ឧកញ៉ា ស្រី ស៊ីណា បាញ់​មនុស្ស​២នាក់​ស្លាប់​នៅ​បុរី​ប៉េងហួតបឹងស្នោ នោះ​ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្ហោះសារ​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារសព​ដ៏ក្រៀមក្រំ​ និងបាន​ថ្កោលទោស​ដាច់ខាត​ចំពោះ​ទង្វើ​បំពាន​លើ​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សំណេរ​របស់​ឯកឧត្ដម​ បាន​សរសេរយ៉ាងដូច្នេះ​ថា “ខ្ញុំ​មាន​ក្តី​តក់ស្លុត ដែល​បានទទួល​ព័ត៌មាន​អំពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ ដែល​បាន​បណ្តាល​ឱ្យស្លាប់​បាត់បង់​ជីវិត​មនុស្ស​ចំនួន ០២ នាក់ គឺ​ប្អូនប្រុស លី​សុង និង​គូ​ដណ្តឹង​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុមគ្រួសារ​សពរ​បស់​ប្អូន​ទាំងពីរ​”។

ឯកឧត្ដម​ បាន​សរសេរ​បន្ថែម​ថា “​ខ្ញុំ​ពិតជា​សោកស្តាយ ចំពោះ​ការបាត់​បង់ជីវិត​យ៉ាង​ផុយស្រួយ​បំផុត ដែល​ផ្តើមចេញពី​ជម្លោះ​រហូត​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា ក្លាយជា​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​។ យើង​ពិតជា​មិន​ចង់ឱ្យ​ហេតុការណ៍​នេះ​កើតឡើង​នោះឡើយ និង​ថ្កោលទោស​ជាដាច់ខាត​លើ​ទង្វើ​បំពាន​លើ​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បែបនេះ”​។

​ឯកឧត្ដម ហ៊ុន ម៉ានី ​ក៏​សូម​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​មាន​សមត្ថកិច្ច​ដែល​បាន​ខិតខំ​តាម​ចាប់​ជនល្មើស​ដើម្បី​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ​”យើង​គួរ​តែ​មាន​ការយោគយល់​អធ្យាស្រ័យ​គ្នា ក្នុងនាម​ជា​សង្គម​ដែល​កាន់​ព្រះពុទ្ធសាសនា ដែល​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ និង​ខន្តី​។

ជា​ចុងក្រោយ ឯកឧត្ដម​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់​ចូលរួម​លើកកម្ពស់​វប្បធម៌​សន្តិភាព ការអត់ឱន យោគយល់​អធ្យាស្រ័យ​ខ្ពស់ ដើម្បី​សង្គម​កម្ពុ​ជាមាន​ភាពសុខដុមរមនា និង​សុភមង្គល។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​វេលា​ម៉ោង ១៥និង៥០នាទី ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅ​ចំណុច បុរី​ប៉េងហួតបឹងស្នោ ស្ថិត​នៅ​ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ មាន​ករណី​ផ្ទុះ​អាវុធ​ជា​ច្រើនគ្រាប់ បណ្ដាលឱ្យ ជនរងគ្រោះចំនួន ០៤ នាក់រួម​មាន  ជនរងគ្រោះទី១/ឈ្មោះ ឡុង វិសុង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ  ស្លាប់​នៅ​កន្លែង​កើតហេតុ។ ជនរងគ្រោះទី២/ឈ្មោះ ឃីម កញ្ចនា ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។  ចំណែកជនរងគ្រោះទី៣/ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ រងរបួស​ស្រាល និង​ជនរង​គ្រោះ​ទី៤​ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រង​របួសស្រាល កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ដែល​មាន​គោរមងារ​ជា ឧកញ៉ា​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវឃាត់ខ្លួន ក្រោយ​រត់​គេច​ខ្លួន​បានប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចឃាត់បានវេលា​ម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅ​ស្រុកអង្គស្នួល ខេត្តកណ្ដាល៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម