ព័ត៌មានជាតិ
ក្រសួងការងារ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី ណាវុឍ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលកម្មវិធីនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានគូសបញ្ជាក់ពីសារសំខាន់នៃការចុះអនុស្សរណៈរវាងស្ថាប័នទាំងពីរដែលនឹងជំរុញ និងចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈដែលគ្រឹះស្ថានមានវិសាលភាពធំទូលាយ និងសម្បូរបែបលើកម្មវិធីសិក្សា។

ជាមួយគ្នានេះ លោក លី ណាវុឍ្ឍ បានសម្តែងក្តីសប្បាយរីករាយចំពោះការចុះអនុស្សរណៈជាមួយនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាស្ថាប័នដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយតាមរយៈការកិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យសាកលវិទ្យាល័យមានវិសាលភាពកាន់តែទូលាយលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍជំនាញនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងមានភារកិច្ចធ្វើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្ស-និស្សិត ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា ឱកាសការងារ និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវផងដែរ៕






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?