ព័ត៌មានជាតិ
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់សម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងជូនដល់មន្ទីរពេទ្យកុមារជាតិ
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អំណោយសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងរបស់លោកបណ្ឌិត Billy Chan ជូនដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវានៅក្នុងមន្ទីរពេទ្យមួយនេះកាន់តែប្រសើរបន្ថែមទៀត។
ពិធីប្រគល់ ទទួល អំណោយសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងនេះបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី១៧មិថុនាឆ្នាំ២០២៤ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់លោក បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។
ថ្លែងក្នុងកម្មវិធីប្រគល់ ទទួល អំណោយសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងនាឱកាសនោះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា សម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងនេះជាអំណោយរបស់លោកបណ្ឌិត Billy Chan តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជួយឱ្យមន្ទីរពេទ្យកុមារជាតិកាន់តែមានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍគុណភាពសេវាសុខាភិបាលដើម្បីសុខុមាលភាពប្រជាជនកាន់តែប្រសើរ។
លោកវេជ្ជបណ្ឌិតបានបន្តថា នេះជាលើកទី២ហើយដែលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់មកមន្ទីរពេទ្យកុមារជាតិ ខណៈកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានផ្តល់លើកទី១
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន មានី ប្រធាន ស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាម៉ាស៊ីនអេកូបេះដូងដែលមានប៉ូល២ ចំនួន១ឈុត ដែលមានតម្លៃប្រមាណ២ម៉ឺនដុល្លារអាមេរិក
ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ សម្រាប់ការប្រើប្រាស់ក្នុងការថតឆ្លុះពោះ និងបេះដូងលើកុមារដើម្បីជួយសម្រួលដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការគាំទ្រមតិយោបល់របស់ក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារ
ជាតិព្រមជាមួយការប្តេជ្ញាចិត្តនិងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ក្នុងមន្ទីរពេទ្យ កុមារជាតិ បានជំរុញឱ្យមន្ទីរពេទ្យកុមារជាតិមានឱកាសបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តការ ជាមួយដៃអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍទាំងគុណភាពសេវាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាលប្រកបដោយ គុណ ភាព ប្រសិទ្ធិភាពសុវត្ថិភាព និង គុណធម៌ ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមានទំនុកចិត្តខ្ពស់និងភាពជឿជាក់លើការថែទាំព្យាបាលទារកនិងកុមារ ស្របតាមគោលនយោបាយ
របស់ក្រសួងសុខាភិបាលក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងន វានុវត្តន៍, អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថាការផ្តល់សម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងជូនដល់មន្ទីរពេទ្យកុមារជាតិនេះដើម្បីចូលរួមលើកកម្ពស់គុណភាពផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនកុមារកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀតហើយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នឹងខិតខំស្វែងរកដៃគូផ្សេងៗទៀតដើម្បីជួយដល់មន្ទីរពេទ្យកុមារជាតិជាបន្តបន្ទាប់ទៀត។
លោកបានបន្តថា កន្លងមកក្រៅពីមន្ទីរពេទ្យកុមារជាតិស ម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ធ្លាប់បានជួយដល់មន្ទីរពេទ្យផ្សេងៗទៀតផងដែរដូចជាមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យរុស្សី មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យលោកសង្ឃ និងមជ្ឈមណ្ឌលគាំពារមាតានិងទារកជាដើម។
គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិ ការជាមួយគ្នាតាំងពីថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២២ដែលរហូតមកដល់បច្ចុប្បន្ននេះមានសមាជិកសមាសភាពសម្ព័ន្ធគ្រូពេទ្យស
ហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យ កុមារជាតិ ចំនួន ២៩៣ នាក់ក្នុងចំណោមបុគ្គលិកមន្ទីរពេទ្យកុមារជាតិ សរុប ៧៦២នាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់