Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ណែនាំមន្ត្រី ប ស ស ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាជូនសមាជិកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ


មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.)បានធ្វើការណែនាំឱ្យមន្ត្រី ប.ស.ស.ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនសមាជិកឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមកាលពីថ្ងៃទី១៧មិថុនា លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្ទៃក្នុងរបស់បេឡាជាតិសន្ដិសុខសង្គមនាពេលនេះ
ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងទិសដៅអនុវត្តបន្តព្រមទាំងពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

ក្នុងឱកាសនេះ លោកប្រតិភូរាជរដ្ឋាភិបាលបានជំរុញដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទទាំងអស់ត្រូវបង្កើនកិច្ចសហការរវាង​គ្នា​ ដោយមានភាពយោគយល់អធ្យាស្រ័យគ្នា​ពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីជាធ្លុងមួយអាចដើរលើផ្លូវរួមគ្នាក្នុងការអនុវត្តការងារឱ្យបានល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមឱ្យបានឆាប់រហ័សជាពិសេសការពង្រឹងគោរពវិន័យក្នុងអង្គភាពឱ្យហ្មត់ចត់ តឹងរ៉ឹង និងខិតខំអនុវត្តនូវទិសដៅការងារ រៀបចំផែនការសកម្មភាពការងារបន្ត និងដោះស្រាយការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ដើម្បីជំរុញយន្តការបម្រើសេវាសាធារណៈជូនសមាជិក ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម