ព័ត៌មានជាតិ
អាជ្ញាធរ និងពលរដ្ឋស្រុកសេរសាន រួមគ្នាសាងសង់ស្ពានអូរក្តុលឡើងវិញ បន្ទាប់ពីខូចខាតដោយសារភ្លៀងធ្លាក់
ស្ពានជាច្រើនដែលរងខូចខាតក្រោយមានភ្លៀងធ្លាក់ត្រូវបានអាជ្ញាធរស្រុកសេសាន និងប្រជាពលរដ្ឋប្រមូលកម្លាំងគ្នាសាងសង់ជាបន្តបន្ទាប់ដូចជាស្ពានអូរក្តុល សាងសង់តភ្ជាប់ដើម្បីធ្វើចរាចរណ៍ពីឃុំតាឡាតទៅឃុំស្រែគរ ងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់នៅរដូវវស្សា។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះពិតជាបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលបានងាយស្រួលចេញចូលទៅទីរួមស្រុក និងទៅដល់ទីរួមខេត្ត ជាពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។ លោកបន្តថា ដើម្បីតភ្ជាប់ផ្នែកចរាចរណ៍នេះយើងរួមកម្លាំងសាគី្គគ្នា ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលា រួមគ្នាសាងសង់ស្ពាននេះ ព្រោះវាក៏ជាមុខព្រួញមួយបានជួយជំរុញសេដ្ឋកិច្ចគ្រួសារកសិករនៅពេលធ្វើផលិតកម្មបាននាំយកទៅលក់នៅទីផ្សារបានឆាប់រហ័សថែមទៀត។
លោកអភិបាលស្រុកក៏បានស្នើឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះ ពេលស្ពានសាងសង់ហើយ ត្រូវជួយមើលថែរព្រោះនៅតាមអូរក្តុលនេះខែវស្សាមានសម្រះឈើទឹកហូរនាំមកជាប់ស្ពាន ចំណែកខែប្រាំងមានភ្លើងឆេះព្រៃមកដល់អាចបង្កឱ្យឆេះស្ពាននេះបាន។

លោក ឃីត ភិត តំណាងឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំតាឡាតបានគាំទ្រ និងនាំគ្នាអនុវត្តបណ្តាំនេះ ព្រោះសមិទ្ធផលនេះបង្ហាញពីជំហរក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបាន។ លោកបញ្ចាក់ទៀតថា នៅតាមបណ្តោយផ្លូវនេះបើគ្មានស្ពាននេះទេ យើងមិនអាចធ្វើដំណើរទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយទៀតបានឡើយ ហើយផលកសិកម្មផលិតបានក៏គ្មានឈ្មួញចូលមកទិញដែរ។

លោក ដែង វុធ ប្រជាពលរដ្ឋរស់នៅជិតស្ពាននេះបានប្តេជ្ញាចូលរួមថែរទាំទាំងអស់គ្នាព្រោះស្ពាននៅតាមបណ្តោយផ្លូវនេះ បានបង្កលក្ខណៈងាយស្រួលដល់កូនចៅទៅសាលារៀន ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈនៅសាលាឃុំ ក៏បានឆាប់រហ័សផងដែរ។
សូមបញ្ចាក់ថា ស្ពានឈើឆ្លងកាត់អូរក្តុល នេះមានប្រវែង២៥ម៉ែត្រ ទទឹង៥ម៉ែត្រ ធ្វើពីឈើគ្រាក់ធំៗដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ដែលចាប់ផ្តើមស្ថាបនាឡើងនៅដើមខែមិថុនា និងអាចរួចរាល់នៅខែសីហា ទំរាំដល់ពេលអាជ្ញាធរលើកគម្រោងសាងជាស្ពានជាបេតុងថ្មីជំនួសវិញនៅឆ្នាំក្រោយៗទៀត៕
អត្ថបទ៖ ងិនលីម





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?