ព័ត៌មានជាតិ
ថៃប្រកាសមិនយកកម្រៃ យានយន្តធ្វើដំណើរឆ្លងកាត់លើស្ពានមិត្តភាព ស្ទឹងបត់-បាងណងអៀង
នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា និងក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ ភាគីថៃបានសន្យារក្សាគោលការណ៍មិនយកកម្រៃទៅលើយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។

តាមរយៈជំនួបពិភាក្សាទ្វេភាគីស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) លោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជូនកម្ពុជាថា ភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។


ស្ពានស្ទឹងបត់-បានណងអៀន មានប្រវែងស្ពានសរុបចំនួន៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) និងទទឹងស្ពានប្រវែង ១៧ម៉ែត្រ។ ស្ពានឆ្លងកាត់ព្រំដែននេះ ចាប់ផ្ដើមពីក្រុងប៉ោយប៉ែត ទៅបញ្ចប់នៅច្រកព្រំដែន ប៉ោយប៉ែត-ថៃ ដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៧ និងបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០១៩កន្លងទៅ។ ស្ពាននេះ បានចំណាយថវិកាសាងសង់អស់ប្រមាណ ៦៧០លានបាត ស្មើនឹងប្រមាណ ១៩ លានដុល្លារអាមេរិក សាងសង់ដោយកងវិស្វកម្ម នៃកងទ័ពភូមិន្ទព្រះរាជាណាចក្រថៃ និងត្រួតពិនិត្យដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។
ក្រោយស្ថាបនារួចជាស្ថាពរ ស្ពានមិត្តភាពកម្ពុជា-ថៃ នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


