ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អង្គភាពថ្នាក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែស ត្រូវឆ្លើយតប និងដោះស្រាយបញ្ហាឱ្យបានល្អ ទាន់ពេលវេលា និងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាល ឱ្យខ្ជាប់ខ្ជួន ដើម្បីលើកម្ពស់គុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី ១៧ មិថុនា លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ត្រូវចេះជួយគ្នា សាមគ្គីគ្នា ត្រូវមានទំនាក់ទំនងល្អរវាងបុគ្គល និងបុគ្គល អង្គភាព និងអង្គភាព ចូលរួមដោះស្រាយបញ្ហារួមគ្នា ជាពិសេសនូវកិច្ចការដែលត្រូវធ្វើ ដោយត្រូវយកចិត្តទុកដាក់ក្នុងការចាត់ចែងអនុវត្តឱ្យបានភ្លាមៗ ជៀសវាងការទុកយូរដោយមិនយកទៅអនុវត្ត ហើយត្រូវធ្វើការតាមដានជាប់ជាប្រចាំនូវការងារដែលបានដាក់ឱ្យអនុវត្ត ក៏ដូចជាត្រូវរាយការណ៍ត្រឡប់មកវិញភ្លាមៗ ជាបន្តបន្ទាប់ ពីដើមដល់ចប់។
ជាចុងក្រោយ លោករដ្ឋមន្ត្រី សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន