ព័ត៌មានជាតិ
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយអ្នកវិទ្យាសាស្ត្រវ័យក្មេង នឹងបង្កើតAPPជួយបកប្រែភាសាសម្រាប់មនុស្សគថ្លង់
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងសហការជាមួយអ្នកវិទ្យាសាស្ត្រវ័យក្មេងសាកលវិទ្យាល័យសាន់តិច បង្កើតជា APP ជួយបកប្រែសម្រាប់មនុស្សគថ្លង់ ដើម្បីឱ្យពួកគេងាយក្នុងការទំនាក់ទំនងជាមួយអាណាព្យាបាល និងសង្គម បានកាន់តែប្រសើរ។

ថ្លែងក្នុងកម្មវិធីប្រគល់-ទទួលអំណោយសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងជូនដល់មន្ទីរពេទ្យកុមារជាតិ កាលពីរសៀលថ្ងៃទី ១៧ មិថុនា លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា «ឥឡូវនេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានសហការជាមួយអ្នកវិទ្យាសាស្ត្រវ័យក្មេងសាកលវិទ្យាល័យសាន់តិច រៀបចំជាអេបមួយសម្រាប់ជួយដល់មនុស្សគថ្លង់ ដោយសារមនុស្សគថ្លង់ជួបការលំបាកច្រើនប្រើភាសាកាយវិការដោយយើងយកភាសាកាយវិការនោះឱ្យម៉ាស៊ីនបកប្រែជាភាសានិយាយដែលអាចឱ្យគាត់ងាយស្រួលក្នុងការទំនាក់ទំនងជាមួយមនុស្សធម្មតាបាន។ ឥឡូវស្រួលណាស់ អេអាយ អាចបកប្រែបាន ១២៥ ភាសា ហើយអេបថ្មីនេះប្រហែលជាអាចចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ»។
លោកបានបន្តថា នៅពេលអេបថ្មីនេះចេញប្រើប្រាស់ជាផ្លូវការមិនមែនប្រើសម្រាប់តែប្រជាពលរដ្ឋខ្មែរទេ ពោលគឺអាចប្រើសម្រាប់លក្ខណៈជាអន្តរជាតិ ព្រោះថាប្រទេសផ្សេងៗ ក៏មានមនុស្សគថ្លង់ដែរ មិនមែនមានតែខ្មែរទេ។

លោកបានបន្ថែមថា ជាមួយគ្នានេះដែរ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក៏មានគម្រោងធ្វើទៅលើកុមារមានបញ្ហាផ្នែកប្រព័ន្ធប្រសាទដែលបច្ចុប្បន្នកំពុងសហការជាមួយវិទ្យាស្ថានប្រព័ន្ធប្រសាទ និងខួរក្បាល នៃប្រទេសឥណ្ឌា ដើម្បីធ្វើរ៉ូបូតបំពាក់ដោយអេអាយ ដោយប្រើឈីបប៉ុនបាតដៃបំពាក់ក្នុងផេនដា ឬតុក្កតា ព្រោះថាកុមារចូលចិត្តឱបលេងជាមួយតុក្កតាទាំងនោះ ពេលឱបទៅអេអាយចាប់ផ្ដើមរៀនពីក្មេងក្រោយពីរៀនហើយវាអាចយកទៅបកប្រែទៅជាភាសា។ ពេលក្មេងធ្វើកាយវិការអ្វីមួយអេអាយអាចបកប្រែបានដូចជាគាត់ចង់ញាំទឹក គេង ញាំបាយ អាណាព្យាបាលអាចដឹងពីគាត់។
លោកបានបញ្ជាក់ថា គម្រោងនេះ ទាមទារឱ្យមានការសិក្សាច្រើន ដោយសារចរិតរបស់កុមារដែលមានបញ្ហាប្រសាទមិនដូចគ្នាទេ ហើយពេលបង្កើតបានជោគជ័យវាជាមោទនភាពរបស់ខ្មែរយើង និងបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អាណាព្យាបាលដែលមានកូនមានបញ្ហាប្រព័ន្ធប្រាសាទ ហើយរ៉ូបូតនេះក៏មិនមែនសម្រាប់តែក្មេងមានបញ្ហាប្រព័ន្ធប្រសាទនៅកម្ពុជានោះដែរ យើងអាចប្រើប្រាស់ជាលក្ខណៈសកល៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី