ព័ត៌មានជាតិ
តើអំពើសម្លាប់មនុស្សគិតទុកជាមុន ត្រូវដាក់ទោសទណ្ឌបែបណា?
កាលពីម្សិលមិញនេះ មានករណីបាញ់សម្លាប់មនុស្ស ព្រោះករណីជម្លោះរវាងអ្នកអ្នកជិតខាង ពាក់ព័ន្ធនឹងស្នួហាលខោអាវ រហូតឈានដល់ការបាញ់សម្លាប់មនុស្សចំនួន ២នាក់ ដែលជាគូដណ្តឹងនឹងគ្នា។ តើអំពើសម្លាប់មនុស្សគិតទុកជាមុន ត្រូវដាក់ទោសទណ្ឌបែបណា?

អំពើសម្លាប់មមនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយ បានកំណត់នៅក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) នៃក្រមព្រហ្មទណ្ឌ គឺជាឃាតកម្ម។ យោងតាមមាត្រានេះ ឃាតកម្មគិតទុកជាមុន គឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ដោយឡែក ចំពោះបទមនុស្សឃាតដោយអចេតនា នៅក្នុងមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ គឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដ៏ទៃដោយ ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា និងការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។ បទមនុស្សឃាតដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

ចំណែក ទោសបន្ថែម អាចត្រូវបានប្រកាសចំពោះបទមនុស្សឃាតដោយអចេតនា ១-ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបរបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃប្រកបវិជ្ជាជីវៈនេះ សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។ ២-ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយ សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។ ៣-ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។ ៤-ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។ ៥-ការបិតផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែ យ៉ាងច្រើន។ ៦-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន និង៧-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ថ្ងៃ យ៉ាងច្រើន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ