ព័ត៌មានជាតិ
អគ្គស្នងការឱ្យលុបបំបាត់រាល់ចំណុចខ្វះខាត សំដៅបញ្ចៀសការរិះគន់មិនល្អដល់ស្ថាប័ននគរបាលជាតិ
ដោយកត់សម្គាល់ថា កន្លងទៅ មានមតិរិះគន់មួយចំនួនដល់បុគ្គលជានគរបាលដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់ស្ថាប័ននគរបាលជាតិទាំងមូល លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រាប់មន្ត្រីនគរបាលត្រូវតែលុបបំបាត់ និងកែប្រែរាល់អ្វីដែលជាចំណុចខ្វះខាតរបស់ខ្លួន។

បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញការណែនាំមួយចំនួនដែលជាទិសដៅការងារបន្ដទៅកាន់បណ្ដាអង្គភាព នាយកដ្ឋាន មន្ទីរ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីធានាដល់ប្រសិទ្ធភាពខ្ពស់ ជាពិសេសការទប់ស្កាត់ និងបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។
ការលើកឡើងទាំងនេះរបស់លោកនាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឱ្យបន្ដពង្រឹងយន្ដការប្រចាំបញ្ជា និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្ដរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងថែបំប៉នកម្លាំងអន្ដរាគមន៍ឱ្យបានរឹងមាំ មានវិន័យកងកម្លាំង សំដៅត្រៀមដោះស្រាយហេតុការណ៍ជាយថាហេតុ។ ទន្ទឹមនេះ ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសំណូមពរ ឬមតិរិះគន់របស់សាធារណៈជនបានទាន់ពេលវេលា សំដៅការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ