Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំនេះ ទទួលបានជោគជ័យលើសការរំពឹងទុក

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ១៨ មិថុនា នេះ​ថា ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ៧ ឆ្នាំ ២០២៤ ក្រោម​ប្រធានបទ«TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មាន​ការងារ​» រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី​ ១៥​ និង​ ១៦​ មិថុនា ត្រូវបាន​រៀបចំ​ឡើង​ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​លើសពី​ការរំពឹងទុក ដោយមាន​សាធារណជន​ចូលរួម ជាង​ ៦​ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ ទិវា​ជាតិ​នេះ​ មានការ​ចូលរួម​ពី​សាធារណជន ជាពិសេស យុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក ផ្នែក​ឯកជន អ្នក​ចុះឈ្មោះ​ធ្វើតេស្ដ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​ឱកាស​ការងារ យ៉ាងច្រើន​កុះករ​នៅ​ទូទាំងប្រទេស ដែល​បានធ្វើឱ្យ​សាធារណជន​កាន់តែ​យល់ច្បាស់​ពី​ការសិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ និង​មើលឃើញ​ពី​សមត្ថភាព​សិស្ស​ដែល​សិក្សា​ជំនាញ​បច្ចេកទេស ទីផ្សារ​ការងារ មុខរបរ​ក្រោយ​បញ្ចប់​ការសិក្សា​ជំនាញ​។ លើសពីនេះ ទិវា​ជាតិ​នេះ​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ឱ្យ​យុវជន កម្មករ-និយោជិត មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យ​កាន់តែច្រើន​ថែមទៀត។

លោក ​កត្តា ​អ៊ន​ បាន​អំពាវនាវ​ដល់​កម្មករ-និយោជិត យុវជន សាធារណជន​ទាំងអស់ ដែល​មិនទាន់​បានមក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ សូម​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត មាន​ការងារ និង​ចំណូល​សមរម្យ។ ក្នុងនោះដែរ​ អាណាព្យាបាល​របស់​យុវជន ​ត្រូវ​លើកទឹកចិត្ត​កូនៗ​ មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យបាន​គ្រប់ៗ គ្នា។

ជាមួយគ្នានេះ លោក​ កត្តា អ៊ន​ បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន សូម​បន្ត​ទទួលយក​សិស្ស​បញ្ចប់​ការ​សិក្សា​ជំនាញ​ចូល​ធ្វើការ និង​សូម​ផ្តល់​ប្រាក់ខែ​ឱ្យបាន​សមរម្យ​តាម​សមត្ថភាព​របស់​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​។ ក្នុងនោះ មហាជន អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ សូម​ចូលរួម​ផ្សព្វផ្សាយ និង​កៀរគរ​យុវជន​ឱ្យ​មក​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​កាន់តែ​ច្រើន​ថែមទៀត។

គួរ​បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣ និង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​ ១​ កាលពី​ថ្ងៃទី​ ១៥​ ខែមករា​ ឆ្នាំ​ ២០២៤​ ហើយ​គិត​មកដល់​បច្ចុប្បន្ន មាន​អ្នក​ចុះឈ្មោះ​សិក្សា​ជំនាញ​នៅតាម​បណ្តា​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាង​ ៤​ ម៉ឺន​នាក់ ​ស្រី​ជាង ​១៤ ០០០​ នាក់​ ក្នុងនោះ​មាន​សិស្ស​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ជាង ១ ម៉ឺន ៥ ពាន់​នាក់។ ក្នុងនោះ​ទទួលបាន​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​ជាង ៣ ពាន់​នាក់ ​ប្រឡង​ជាប់​ជាង​ ២ ​ពាន់​នាក់ ​និង​អ្នកមាន​ការងារ​ធ្វើ​ជាង​ ៩៥០​ នាក់​ ទទួល​បាន​ប្រាក់ខែ​ចាប់ពី ​១៥០​ ដល់​ ៣០០​ ដុល្លារ​ សិក្សា​រយៈពេល​ ៤​ ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម