Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ ការបង្កើនផលិតភាពការងារ ជាគន្លឹះក្នុងការ​ទាក់ទាញវិនិយោគទុនបន្ថែមមកកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា មាន​តែ​ការ​បង្កើន​ផលិតភាព​ការងារ និង​កម្លាំង​ពលកម្ម​ជំនាញ​ទេ ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​នៅ​រក្សា​បាន​ភាព​ប្រកួត​ប្រជែង និង​បង្កើន​ភាព​ទាក់ទាញ​វិនិយោគទុន​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ ថ្លែង​បែបនេះ ក្នុង​ពិធី​បិទ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ៧ ក្រោម​ប្រធានបទ «TVET រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មាន​ការងារ​» ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០២៤។

លោក​រដ្ឋមន្ត្រី លើក​ឡើង​ថា ផលិតភាព​ការងារ​មាន​ភាព​ទាក់ទាញ​វិនិយោគ​ខ្លាំង​ជាង​គេ គឺ​ក្នុង​វិស័យ​ឧស្សាហកម្ម​បែប​ថ្មី ដែល​មិនមែន​ជា​ឧស្សាហកម្ម​ប្រើប្រាស់​កម្លាំង​ពលកម្ម​ទេ តែ​ជា​ឧស្សាហកម្ម​ត្រូវការ​ការ​ប្រើប្រាស់​ជំនាញ ចំណេះដឹង បច្ចេកវិទ្យា ក៏ដូចជា​ផលិតផល​មាន​តម្លៃ​ខ្ពស់​សម្រាប់​បង្កើត​ឱ្យ​មាន​តម្លៃ​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា ដើម្បី​ឆ្លើយតប​ការ​ចង់​បាន​របស់​វិនិយោគទុន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ឱ្យ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ មាន​ភាព​ប្រទាក់​ក្រឡា​គ្នា ផ្តល់​ជា​ផល​ប្រយោជន៍​ទៅ​ដល់​យុវជន​ដែល​ទើប​ដល់​វ័យ​ចូល​ទីផ្សារ​ការងារ ក៏ដូចជា​ផ្តល់​នូវ​ផលប្រយោជន៍​ដល់​កម្មករ-និយោជិត ឬ​កម្លាំង​ពលកម្ម​ស្ថិត​ក្នុង​ទីផ្សារ​ការងារ​ស្រាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម