ព័ត៌មានជាតិ
ទោះបីកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងលុយកង្វក់ ប៉ុន្តែត្រូវពង្រឹងការបង្ក្រាប
ទោះបីជាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នៃបណ្តាប្រទេសលាងលុយកង្វក់ក៏ដោយ ប៉ុន្តែលោក ស ថេត អគ្គស្នងការនគរបាលជាតិ កំពុងជំរុញឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាពរបស់ខ្លួន និងផ្តោតលើការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មឱ្យកាន់តែមានប្រសិទ្ធភាព ។
ការជំរុញជាថ្មីនេះ ធ្វើឡើងនាឱកាសនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះលោក ស ថេត បានថ្លែងដោយកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងនគរបាលសម្រេចបានដោយជោគជ័យ នាពេលកន្លងមក ក្នុងនោះ ការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម បង្ក្រាបបាន៥ករណី និងចាប់ខ្លួនមនុស្ស១៦នាក់ បញ្ជូនទៅតុលាការ។
យ៉ាងណាមិញ លោកក្រើនរំឭកថា៖« ការងារនេះកន្លងទៅទទួលបានការកោតសរសើរ និងអរគុណចំពោះមន្ដ្រីដែលបានខិតខំ ទោះបីការបណ្ដុះបណ្ដាលរយៈពេលខ្លី តែមានសមត្ថភាពខ្ពស់ រហូតដល់អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ(FATF) ដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ដូចនេះសូមឱ្យក្រុមការងារបន្តធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត»។

គួររំឭកថា អង្គការហ្វាត (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ អង្គការនេះ ធ្លាប់ដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់អស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ