ព័ត៌មានជាតិ
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងផ្នួសរយៈពេលខ្លីរបស់ឧកញ៉ា ដែលមាននាមបញ្ញត្តិថាព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ និងក្រុមញាតិ ដែលបានបរិច្ចាគបន្ថែមនូវដីទំហំ ២០០ហិកតា ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់កសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

បន្ទាប់មក នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ បាននិមន្តអមដំណើរសម្តេចព្រះអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពិនិត្យទីតាំងដីផ្ទាល់ដែលព្រះភិក្ខុជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានប្រគេនដីដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីរៀបចំចាត់ចែងជាប្រយោជន៍ព្រះពុទ្ធសាសនា។
ក្នុងពេលនិមន្តពិនិត្យទីតាំងដីផ្ទាល់ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីការសម្ដែងនូវសេចក្ដីរំភើបរីករាយក្រៃលែង ដែលពុទ្ធិកសាកលវិទ្យាល័យ ពិតជាមានភព្វសំណាងជាថ្មីម្ដងទៀតក្នុងការទទួលបានដីទំហំធំបែបនេះ បន្ទាប់ពីធ្លាប់ទទួលបានដីពីព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីប្រមាណ៧០ឆ្នាំមុន ប្រើប្រាស់ជាទីតាំងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មកទល់បច្ចុប្បន្ននេះ។

សម្ដេច យ៉ន សេងយៀត បានសង្ឃដីកាឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែលគណៈសង្ឃកម្ពុជា តែងតែស្រម៉ៃផង ដើរបិណ្ឌបាត្រដីអ្នកស្រុកផង និងព្រះសង្ឃផង ដើម្បីយកដីមកពង្រីកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ហើយនៅទីបំផុត គឺព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហូវ ជាអ្នកធ្វើឱ្យក្ដីសុបិនទទួលបានដីសម្រាប់ពង្រីកពុទ្ធសាកាលវិទ្យាល័យព្រះសីហនុរាជក្លាយជាការពិត។
គួរឱ្យដឹងថា ដើមឡើយទីតាំងដីទំហំ២០០ហិកតា នៅខេត្តកំពង់ឆ្នាំងនេះ ព្រះភិក្ខុជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានជាវទុកក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំជាទីតាំងគោរពសក្ការៈក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន វត្តអារាម និងទីកន្លែងប្រតិបត្តិសមាធិ និងដើម្បីរៀបចំជាទីតាំងទេសចរណ៍ធម្មជាតិដោយផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា និងការការពារ អភិរក្ស ធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រនេះ៕







-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត