ព័ត៌មានជាតិ
អាជ្ញាធរឃុំព្រែកដំបូក ព្រះសង្ឃ រួមនឹងប្រជាពលរដ្ឋនាំគ្នាដាំកូនឈើនៅលើផ្ទៃដីជាង២ហិចតា
កំពង់ចាម ៖ អាជ្ញាធរឃុំព្រែកដំបូក ស្រុកស្រីសន្ធរ សហការគ្នា ជាមួយព្រះសង្ឃ ប្រជាពលរដ្ឋនាំគ្នាដាំកូនឈើជាច្រើនប្រភេទ ប្រមាណជិត៣ពាន់ដើម លើផ្ទៃដីជាង២ហិចតា ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីបរិស្ថាននៅតំបន់ពណ៌បៃតង។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ព្រះសង្ឃតាមបណ្តាលវត្ត បងប្អូនប្រជាពលរដ្ឋ រួមនឹងសិស្សានុសិស្សជាច្រើនអង្គនាក់ បាននាំគ្នាដាំកូនឈើ ព្រោះព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សានូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើន។ ព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគុណខេត្តកំពង់ចាម និងជាព្រះគ្រូសិរិវិជ្ជាព្រះអនុគុណស្រុកស្រីសន្ធរ បានមានថេរៈដីកាថា ការចូលរួមដាំកូនឈើនៅពេលនេះ គឺដើម្បីបំផុសស្មារតីក្មេងៗជំនាន់ រួមនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននេះទាំងមូលចេះថែរក្សាដាំកូនឈើ និងស្រឡាញ់ធម្មជាតិ ព្រោះព្រៃឈរបៃតង គឺបានផ្តល់ជម្រកសត្វ និងបរិស្ថានជុំវិញស្រស់បំព្រងផង។

ព្រះវិសុទ្ធមុនី រស់ លឹមខូយ បានបញ្ជាក់ទៀតថា ការសប្បាយរីករាយ ខណៈដែលបានចូលរួមធ្វើសកម្មសង្គមមួយនេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិផង និងជួយលើកកម្ពស់បរិស្ថាននៅតំបន់នេះឱ្យកាន់តែស្អាតជាងនេះទៀត ពោលគឺមានដើមឈើធំតូចដុះជុំវិញមានផ្ទៃពណ៌បៃតងស្រស់បំព្រង និងជួយការស្រូបយកអាកាសបរិសុទ្ធបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ លោក ចាយ ញាណរ៉ាដាន ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីដាំកូនឈើនៅក្នុងបរិវេណក្រោយវត្តពោធិវ័ន ហៅវត្តអំពិល ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បានបញ្ជាក់ប្រាប់ថា៖ សកម្មភាពនាំគ្នាដាំកូនឈើនៅតាមទីសាធារណៈ វត្តអារាម បង្កើតសួនដើម ប្រែក្លាយទៅជាតំបន់បៃតង ដើម្បីឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងបរិវេណវត្តទីអារាមមួយនេះ ដោយស្រូបកខ្យល់អាកាសបរិសុទ្ធ និងជួយស្រួលដល់ការប្រែប្រួល អាកាសធាតុ ផ្តល់ម្លប់ ស្រូបយកខ្យល់អុកស៊ីហ្សែន ក្នុងការរស់នៅ និងតម្រូវការប្រកបដោយសេចក្តីសុខទៀតផង៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ









-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត