Connect with us

ព័ត៌មានជាតិ

សមាគម​កាយ​ប្ញ​ទ្ធិ​នារី​កម្ពុជា​ប្រកាស​បញ្ចូល​សម​ជិ​ក​ថ្មី​ចំនួន​៣៤២៧​នាក់​នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

សមាគម​កាយ​ប្ញ​ទ្ធិ​នារី​កម្ពុជា ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជា​អគ្គស្នងការ បានរៀបចំ​ពិធី​សច្ចា​បញ្ចូល​សមាជិក សមាជិកា​ថ្មី លើក​ទី ៣០ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅ​ដឹ​ព្រី​មៀរ​សែន​សុខ រាជធានី​ភ្នំពេញ​។ សមាជិក សមាជិកា​ថ្មី ដែល​ត្រូវបាន​សច្ចា​បញ្ចូល​នាពេលនេះ មាន​ចំនួន ៣៤២៧ នាក់ មកពី​សាខាសមាគម​ចំនួន ៣ គឺ សាខា​រាជធានី​ភ្នំពេញ សាខា​ខេត្តកណ្ដាល និង​សាខា​ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សច្ចា​បញ្ចូល​សមាជិក​ថ្មី​លើក​ទី ៣០ នា​ពេល​នេះ​ថា ក្នុងនាម​ជា​អគ្គស្នងការ លោកជំទាវ​ពិតជា​មាន​មោទនភាព​ចំពោះ​សមាគម​ដែល​មាន​វឌ្ឍនភាព​ដូច​សព្វថ្ងៃនេះ ដោយបាន​បំពេញបេសកកម្ម​យ៉ាង​ខ្ជាប់ខ្ជួន​លើ​វិថី​មនុស្សធម៌​នៃ​ការអភិវឌ្ឍ​កុមារី និង​យុវតី ដោយបាន​បង្កើន​សមត្ថ​ភាព បង្កើត​ស្នាមញញឹម និង​ភាព​កក់ក្តៅ​ចំពោះ​សមាជិក​គ្រប់រូប​។

ក្នុងចំណោម​សមាជិក សមាជិកា​ថ្មី ដែល​ត្រូវបាន​សច្ចា​បញ្ចូល​នាពេលនេះ ក៏មាន​សមាជិក​សកម្ម​ដែលជា កុមារ ពិការ និង​គរ​ថ្លង់ ផងដែរ មកពី​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី និង​វិទ្យាល័យ​អប់រំ​ពិសេស​ច្បារអំពៅ​។

លោកជំទាវ​អគ្គស្នងការ​សមាគម ក៏បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​សមាគម​បាន​ប្រកាស​បញ្ចូល កុមារ​គរ​ថ្លង់ និង​មាន​ពិការភាព ជា​សមាជិក​របស់​សមា​គម​។ លោកជំទាវ​បាន​បញ្ជាក់ថា កុមារ​គរ​ថ្លង់ និង​មាន​ពិការភាព គឺជា​ផ្នែក​មួយ​នៃ​សង្គម​ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាទីបំផុត​។

ជា​មួយ​គ្នា​នេះ ដើម្បី​ពង្រឹង​សមត្ថភាព និង​ចំណេះដឹង ដល់​សមាជិក​ពិការភាព សមាគម​កាយ​ប្ញ​ទ្ធិ​នារី​កម្ពុជា បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏ដូចជា​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ក្នុង​ការជួយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​សមាជិក​ពិការភាព​ដើម្បី​ផ្ដល់ឱកាស​ការងារ​នៅក្នុង​សង្គម​។

សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដោយ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​នៅ​ក្នុង​ការបណ្ដុះបណ្ដាល​លើកកម្ពស់​សមត្ថភាព លទ្ធភាព និង​ភាពក្លាហាន​របស់​កុមារី យុវតី​កម្ពុជា ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម ការសិក្សា និង​ការដឹកនាំ​ជីវិត​ប្រចាំថ្ងៃ​។ គោលការណ៍​គ្រឹះ នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ការ​សច្ចា​និង​ច្បាប់ បង្រួបបង្រួម​កាយឫទ្ធិ​នារី​ទាំងអស់ មិន​គិតពី ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា វប្បធម៌ នយោបាយ និង សង្គម​ឡើយ​។

បច្ចុប្បន្ន សមាគម​កាយឫទ្ធិ​នារី​កម្ពុជា មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី កុមារី យុវតី ស្ត្រី និង​ប្រជាជន​ក្នុង​សហគមន៍​ទូទាំង រាជធានី​-​ខេត្ត មាន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និង​ពោធិ៍សាត់​។ គិត​មកទល់ពេលនេះ សមាជិក​សកម្ម និង​គាំទ្រ របស់​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​កម្ពុជា មាន​ចំនួន​កើនឡើង​ដល់ ៧៧១៤ នាក់ ហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម