Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង៖ សព្វថ្ងៃខេត្តនេះមានផលិតផលក្នុងស្រុក៤១មុខដែលចាំការទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បង្ហាញថា ខេត្តមួយនេះមានផលិតផលក្នុងស្រុកសរុបចំនួន៤១មុខ នៅឆ្នាំ២០២៣ ខណៈសព្វថ្ងៃកំពុងរង់ចាំលទ្ធផលការទទួលស្គាល់ពីថ្នាក់ជាតិ ជាផលិតផលភូមិ១ផលិតផល១ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ២០២៣ គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ខេត្តកោះកុង បានប្រមូលចងក្រងផលិតផលខ្មែរដែលមានសក្តានុពលក្នុងខេត្តចំនួន៤១មុខបន្ថែមទៀត ក្នុងនោះទំនិញចំនួន២២មុខ និងសេវាកម្មចំនួន១៩មុខ។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានគូសបញ្ជាក់ល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ថា មុខផលិតផលទាំងអស់នោះ បានស្នើសុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១ខេត្តកោះកុង។ បច្ចុប្បន្នកំពុង រង់ចាំលទ្ធផល នូវការទទួលស្គាល់ពីថ្នាក់ជាតិ ក្នុងការជាប់ជាផលិតផលភូមិ១ផលិតផល១ ខេត្តដូចឆ្នាំ២០២២ផងដែរ។

ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិត ក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១) លោកស្រី មិថុនា ភូថង ថ្លែងអំណអរគុណដល់គណៈ កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ដែលបានពិនិត្យ វាយតម្លៃ និងទទួលស្គាល់ផលិតផលខ្មែរដែលមានសក្តានុពលក្នុងខេត្តកោះកុងចំនួន៤៤មុខ ក្នុងនោះ ទំនិញចំនួន៣៣មុខ និងសេវាកម្មចំនួន១១មុខ បានជាប់ជាផលិតផលភូមិ១ផលិតផល១ ខេត្តកោះកុង ក្នុងឆ្នាំ២០២២។

គួរកត់សម្គាល់ថា ការដែលត្រូវបានកំណត់ទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១ គឺផ្អែកលើលក្ខណៈ វិនិច្ឆ័យសំខាន់ចំនួនបួនគឺ៖ ទី១.បានឆ្លើយតបនឹងនិយមន័យផលិតផលភូមិ១ផលិតផល១។ ទី២.មានការកែច្នៃដោយបង្កប់គំនិតច្នៃប្រឌិត ទី៣.មានសក្តាដានុពលពាណិជ្ជកម្ម និងទី៤.គឺមានសារសំខាន់សេដ្ឋកិច្ច សម្រាប់សមូហភាព។

លោក សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានពន្យល់ថា ដើម្បីអ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភណភាព គុណភាព បរិមាណ ស្តង់ដារ អនាម័យ តម្លៃ ផលិតតាមតម្រូវការរបស់អ្នកទិញ។ ពិសេសអ្នកទិញយល់ដឹងអំពីប្រភព និងសមត្ថភាពរបស់អ្នកផលិតក្នុងការវេចខ្ចប់ គុណភាព សោភណភាព បរិមាណ ស្ដង់ដារ អនាម័យ ជាពិសេសតម្លៃ។ លោក បានបន្ថែមទៀតថា ជាក់ស្តែងការរៀបចំវេទិកានាឱកាសនេះឡើង គឺមានគោលបំណងដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្ន និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រង ផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនា ភូមិ១ផលិតផល១។ ម្យ៉ាងវិញទៀត ការរៀបចំវេទិកានាឱកាសនេះ ក៏មានបំណងជំរុញ ឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់ បន្ថែមទៀតអំពីសារសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិត១ និងធ្វើយ៉ាង ណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះ ឱ្យបានទូលំទូលាយ។

រដ្ឋបាលខេត្តកោះកុង ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ កំពុងគាំទ្រចូលរួមផ្សព្វផ្សាយ និងជំរុញការអនុវត្តចលនា ភូមិ១ផលិតផល១ ឱ្យបានខ្លាំងក្លា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ព្រោះថាវេទិកានេះគឺពិតជា បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និង សេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន នឹងហាមឃាត់ក្រុមហ៊ុនKaspersky ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម