ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំង តែមួយមុខមិនមែនជាដំណោះស្រាយមាសទប់ស្កាត់ការចម្លងកូវីដ-១៩ឡើយ
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ តែមួយមុខមិនមែនជាដំណោះស្រាយមាសសម្រាប់ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩
ឡើយ។
ការលើកឡើងរបស់លោកស្រីនេះជាការឆ្លើយតបទៅនឹង បណ្ឌិត ឆេង គឹមឡុង អនុប្រធានទីពីរនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបានជំរុញរាជរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រីមានប្រសាសន៍ថា «សូមកុំភ្លេចថា បច្ចុប្បន្ននេះ កម្ពុជាស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ ហើយវ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ»។
លោកស្រីបានបន្ថែមថា ការវាយឈ្នះកូវីដ-១៩ នៅពេលនេះមិនមែនរំពឹងលើតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។ វិធានការរួមគ្នាមាន ៣ការពារ ៣កុំ បូករួមចាក់វ៉ាក់សាំង កូវីដ-១៩ ស្មើនឹងបង្កើតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គលក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកើតមានឡើងពីការវាយលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង ព្រមទាាំងកាត់បន្ថយបានជាអតិប្បរិមានូវការកើតជំងឺនេះក្នុងសហគមន៍ផង។
លោកស្រីបញ្ចាក់ថា « ដូច្នេះ ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វើជាបន្តបន្ទាប់ ( អាស្រ័យលើចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបគ្នាជាមួយនិងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដើម្បីឆ្លើយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។ សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលើ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរងចាំតែវ៉ាក់សាំង ហើយភ្លេចខ្លួន ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន៣ការពារ និង ៣កុំ នោះឡើយ»។
លោកស្រីបានបន្ថែមទៀតថាមានតែ ៣ការពារ និង ៣កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហើយយដល់វេនចាក់វ៉ាក់សាំងសូមស្ម័គ្រចិត្តទីចាក់ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន
និងសុខភាពសហគមន៍របស់ខ្លួនផងដែរ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?