Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៥ ម៉ឺនកន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣

បានផុស

នៅ

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ប្រមាណ​ជិត​ ៥ ​ម៉ឺន​កន្លែង ​សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ​ ចំនួន​ ៣​ រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​បច្ចុប្បន្ន​នេះ​ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ៤៩ ៧៩៨ ​កន្លែង​ សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ ​ចំនួន​ ៣ ​ក្នុងនោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន​ ៣៦ ៧២៣ ​កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន​ ៣ ០៨២​ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ​៩ ៩៩៣​ កន្លែង។

ក្នុងនោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន​ ៥ ៦៨៦ ​កន្លែង ខេត្តកំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ១១ ៤៨៧​ កន្លែង​។​ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម ៤ ០០០​ កន្លែង​។​ រាជធានី​ភ្នំពេញ​មាន ​៨ ៦៦៨​ កន្លែង ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ ៨ ១២៣​ កន្លែង​ និង​ផ្នែក​សេវាកម្ម​ ៥៤៥​ កន្លែង។

ខេត្តស្វាយរៀង​មាន​ចំនួន​ ១០ ៧៨៥​ កន្លែង​ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន ​៩ ៧០៧​ កន្លែង​ និង​សេវាកម្ម​ ១ ០៧៦ ​កន្លែង​។ ​ខេត្ត​ពោធិ៍សាត់​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ៧៥៩ ​កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ៥៥៧​ កន្លែង​ និង​សេវាកម្ម​ចំនួន​ ២០២​ កន្លែង​។​ ខេត្តកណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម​ ២ ៨៥០​ កន្លែង។​ ខេត្តតាកែវ​មាន ​២ ២៣៩​ កន្លែង​ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ២ ២០១​ កន្លែង ​និង​សេវាកម្ម​ ៣៨ ​កន្លែង​។​ កំពង់ចាម​មាន​តម្រូវការ​ ៧២៥​ កន្លែង ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ៦៤០​ កន្លែង សេវាកម្ម​ ៨១ ​កន្លែង​ និង​កសិកម្ម ​៤​ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ​៨៤៩​ កន្លែង ​ក្នុងនោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម​ ២២៥ កន្លែង​ និង​សេវាកម្ម​ ៦២៤ ​កន្លែង​ និង​ខេត្ត​ផ្សេងៗ​ មាន​ ១ ៧៥០​ កន្លែង​ ក្នុងនោះ​ឧស្សាហកម្ម​មាន ៩៣១ ​កន្លែង សេវាកម្ម​ ៥១៦​ កន្លែង និង​កសិកម្ម​ ៣០៣​ កន្លែង។

ក្រសួង​ការងារ​ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជិត​ ៥ ​ម៉ឺន​កន្លែង នឹងត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន​ ១០​ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន​ ២ ៧៣៧​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ៩៨៦​ កន្លែង ​កម្មករ​ក្នុង​ផលិតកម្ម​ចំនួន​ ៧ ៤៤៩​ កន្លែង ​កម្មករ​វេច​ខ្ចប់​ដោយ​ដៃ​ចំនួន​ ១ ៤២០​ កន្លែង​អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង​ ៨៣០​ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់​ ៤៤៧​ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​រៀបចំ​វាយ​ និង​ផ្លុំ​សរសៃ​អំបោះ​ ៤១០​ កន្លែង អ្នកប្រមូល​បំណុល​ និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ ៣១៥ កន្លែង អ្នក​ចែក​បៀរ ​អ្នក​បញ្ជី​ទឹកប្រាក់ ​អ្នក​ស៊ីសង​ និង​អ្នក​ដែល​ធ្វើការ​ខាង​ល្វែង​ពាក់ព័ន្ធ ៣០៥ កន្លែង​ និង​មុខរបរ​ផ្សេងៗ ​៣ ៣៣៤​ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ក្រោយកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម កម្ពុជាគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលសាលាក្តីខ្មែរក្រហមទុកឱ្យក្មេងជំនាន់ក្រោយ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ឥណ្ឌូណេស៊ី ​បើក​​ដំណើរការ​រោងចក្រ​ផលិត​អាគុយរថយន្ត​អគ្គិសនី​ដំបូង​បង្អស់នៅ​អាស៊ី​អាគ្នេយ៍​

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ប្រព័ន្ធ​បាញ់​មីស៊ីល​នៅ​ហ្វីលីពីន នឹង​ត្រូវ​អាមេរិក​ដក​យក​ទៅ​វិញ​ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ប៉ូលិសអូស្ត្រាលី ​​រកឃើញសព​ក្មេងស្រី​ ដែល​ត្រូវ​ក្រពើ​ខាំពាំយកទៅ ពេល​ហែល​ទឹក

ព័ត៌មានជាតិ៤៤ នាទី មុន

មូលហេតុ និងដំណើរដើមទងនៃការផ្តន្ទាទោសយុវជនមាតាធម្មជាតិដាក់ពន្ធនាគារពី៦ ទៅ ៨ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម