ព័ត៌មានជាតិ
រមណីយដ្ឋានកៀនស្វាយដែលធ្លាប់មានភ្ញៀវរាប់ពាន់នាក់ បែរបាត់សឹងទាំងស្រុង
ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ ឆ្លងរាលដាលដល់សហគមន៍ធ្ងន់ធ្ងរពេកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិសុខចិត្តសំងំក្នុងផ្ទះ ព្រោះខ្លាចឆ្លងការរាតត្បាត។

ជាក់ស្តែងនៅរមណីយដ្ឋានកៀនស្វាយដែលមានព្រំប្រទល់សង្កាត់ក្បាល កោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលរាល់ថ្ងៃអាទិត្យសម្បូរទៅដោយភ្ញៀវរាប់ពាន់នាក់ទៅលេងកម្រាន្តនោះ បែជាស្ងាត់ជ្រងំទៅវិញ។
នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែកុម្ភៈ នេះនៅរមណីយដ្ឋានកៀនស្វាយបែជាបាត់បង់ភ្ញៀវស្ទើទាំងស្រុង ខណៈដែលរាល់ថ្ងៃអាទិត្យមានភ្ញៀវទៅលេងបង្កឲ្យកកស្ទះចរាចរណ៍ បែជាស្រឡះចែស។

តាមប្រភពពី បងស្រី វុន ធឿន ដែលជាម្ចាស់ផ្ទះទឹករមណីយដ្ឋានកៀនស្វាយបានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះពុំមានភ្ញៀវមកលេងកម្សាន្តឡើយ សូម្បីតែថ្ងៃអាទិត្យក៏បាត់បង់ភ្ញៀវសឹងទាំងស្រុង។ ខុសប្លែកពីរាល់ដងឲ្យតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺតូបផ្ទះទឹករបស់បងស្រីជាង ៦០ តូបពេញណែន រហូតដល់ភ្ញៀវខ្លះសុខចិត្តអង្គុយចាំពេលដែលតូបមានភ្ញៀវចេញទៅវិញ។ បងស្រីម្ចាស់ផ្ទះទឹកបានបញ្ជាក់ពីមូលហេតុដែលបាត់បង់ភ្ញៀវថា ដោយសារតែបងប្អូនទេសចរព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩តែម្តង។

ដោយឡែកលោកពូ ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបររត់ម៉ូតូឌុបនៅរមណីយដ្ឋានកៀនស្វាយបានឲ្យដឹងថា ថ្ងៃអាទិត្យនេះពិតជាគ្មានភ្ញៀវមកលេងកម្សាន្តពិតប្រាកដមែន។ រាល់ដងឲ្យតែថ្ងៃសៅរ៍ និងអាទិត្យមានភ្ញៀវរាប់ពាន់នាក់មកលេងលំហែរ។ ខុសប្លែកថ្ងៃអាទិត្យនេះគឺបាត់មនុស្សអស់ ហើយមានតែអ្នកលក់ប៉ុណ្ណោះ។ លោកពូបញ្ជាក់ថា មូលហេតុដែលពុំមានមនុស្សមកលេងដោយសារតែភ័យខ្លាចឆ្លងជំងឺកូវីដ១៩ដែលកំពុងរាលដាលដល់សហគមន៍នេះឯង។

យ៉ាងណាគេសង្កេតឃើញថា តម្លៃម្ហូបចំណីរនៅរមណីយដ្ឋានកៀនស្វាយដែលមាន់១ក្បាលធ្លាប់មានតម្លៃដល់ទៅ ២០០០០ រៀល ថ្ងៃនេះសល់តែ ១៥០០០ រៀល ដែលនេះជាប្រសាសន៍របស់បងស្រី ជា ថារ៉េត ដែលបានទៅទិញនាថ្ងៃអាទិត្យ។
ដោយឡែកអ្នកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា មូលហេតុដែលបងប្អូនប្រជាពលរដ្ឋមិនហ៊ានចេញទៅដើរលេងតាមរមណីយដ្ឋានក៏ដោយសារតែប្រជាពលរដ្ឋខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈដែលនៅក្នុងសង្កាត់វាលស្បូវរបស់អ្នកស្រីមានអ្នករត់តាក់សុីម្នាក់បានឆ្លងជំងឺកូវីដ១៩ ហើយបានរកឃើញកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ។
យោងតាមប្រសាសន៍របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា លោកសូមគាំទ្រខណៈដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនធំពុំបានចេញពីផ្ទះដោយសារព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩។
មកទល់នឹងថ្ងៃទី២៨ ខែកុម្ភៈនេះ នៅខណ្ឌច្បារអំពៅមានអ្នកឆ្លងជំងឺកូវីដ-១៩ដែលកំពុងរស់នៅក្នុងសង្កាត់វាលស្បូវ សង្កាត់និរោធ និងសង្កាត់ក្បាលផងដែរ។ ក្នុងនោះលោកអភិបាលខណ្ឌច្បារអំពៅនិងលោកស្រីអភិបាលរងខណ្ឌបាននាំយកម៉ាស់របស់សម្តេចតេជោយកទៅផ្តល់ជូនប្រជាពលរដ្ឋតាមផ្ទះមិនឲ្យខ្វះខាតឡើយ៕
អត្ថបទ៖ នរា
ចុចអាន៖ លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំង តែមួយមុខមិនមែនជាដំណោះស្រាយមាសទប់ស្កាត់ការចម្លងកូវីដ-១៩ឡើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា