ព័ត៌មានជាតិ
លោក លី ធុជ៖ ផែនការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាប្លង់មេទៅអនាគត ក្នុងការបង្កើតផ្លូវឆ្ពោះទៅប្រកបដោយមហិច្ឆតា
ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ក្នុងពិធីពិសារភោជនីយហារពេលល្ងាចមួយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីពិសារភោជនីយហារនេះ លោកបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន តាមរយៈភាពជាដៃគូ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ការប្តេជ្ញាចិត្តដ៏មុតមាំ និងស្មារតីនៃកិច្ចសហប្រតិបត្តិការ ដែល “វាហាក់ដូចជាមិនអាចទៅរួចទេរហូតដល់វារួចរាល់” “It always seems impossible until it is done” និងកំពុងក្លាយជាការពិតសម្រាប់ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

លោកបណ្ឌិត លី ធុជ ថ្លែងថា អនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) គឺលើសពីឯកសារច្បាប់ និងជាពន្លឺនៃក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូររបស់មនុស្សលោក តំណាងឱ្យការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការកម្ចាត់ពិភពឃាតករលាក់មុខនាំមកនូវការឈឺចាប់មិនអាចនឹកស្មានដល់ជីវិតរាប់មិនអស់។ លោក ថា អនុសញ្ញាអូតាវ៉ា បានបង្ហាញឱ្យឃើញពីមនុស្សជាតិតែមួយ និងការយកចិត្តទុកដាក់រួម ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាព និងប្រកបដោយក្តីមេត្តា។ គ្រប់ជំហាននីមួយៗដែលយើងធ្វើ គ្រាប់មីនដែលយើងបោសសម្អាត អ្នករស់រានមានជីវិតដែលយើងជួយ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមរបស់យើង។

លោកបណ្ឌិត លី ធុជ បានបន្តទៀតថា យើងកំពុងសម្លឹងទៅមុខជាមួយនឹងសុទិដ្ឋិនិយម នៅពេលឈានដល់កម្រិតនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញា។ លោក បញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មិនគ្រាន់តែជាការប្រមូលផ្តុំតាមនីតិវិធីប៉ុណ្ណោះទេ វាជាឱកាសក្នុងការចែករំលែកប្រាជ្ញា បង្កើតដំណោះស្រាយ និងពង្រឹងការប្តេជ្ញាចិត្ត។
លោក ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត តាមរយៈការរួបរួម និងការសហការគ្នាក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។
ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានទទួចឱ្យបន្តការប្តេជ្ញាចិត្តបន្តបេសកកម្មដ៏ថ្លៃថ្នូរ និងរួមគ្នាបង្កើតអនាគតមួយដែលមានសុវត្ថិភាព សន្តិភាព និងក្តីសង្ឃឹម ឈ្នះលើការភ័យខ្លាច ជម្លោះ និងការរងទុក្ខ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ