Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៧១C ​កាត់​ស្ពានស្ទឹងត្រង់ទៅ​តំបន់រដ្ឋបាលខេត្ត​ត្បូង​ឃ្មុំ ​សាងសង់​ជិតសម្រេច ១០០%

បានផុស

នៅ

គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ដែលមានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលចាប់ផ្តើមសាងសង់កាលពី​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ ខាងមុខ ពោលគឺមានរយៈពេលសាងសង់ ៤២ ខែ។

ផ្លូវជាតិលេខ ៧១C អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដោយ​ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនចំនួនជាង ១២៩ លានដុល្លារអាមេរិក។

បច្ចុប្បន្នក្រុមការងារបច្ចេកទេស​ កំពុង​បង្ហើយកិច្ចការ​ដែល​នៅសេសសល់ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត។

ផ្លូវជាតិ​លេខ​ ៧១c ដែល​មាន​ប្រវែង ១១៤​ គីឡូម៉ែត្រ ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៧១ ត្រង់ចំណុច​ផ្សារ​ចំការលើ ស្រុក​ចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។ 

លោក​ ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​កាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០២៣ ​ថា ​ផ្លូវ​ជាតិ​លេខ ៧១ សេ នៅ​ពេល​សាងសង់​រួច​​ នឹងជួយ​សម្រួលដល់​ការ​ធ្វើ​ដំណើរ និង​​​ចំណេញ​ពេលវេលា​បាន​យ៉ាង​ច្រើន។

លោកថា តាម​រយៈ​ផ្លូវជាតិ​លេខ ៧១ សេ កាត់បន្ថយ​ចម្ងាយ​ធ្វើ​ដំណើរ​​ពី​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ទៅតំបន់​បុរី​រដ្ឋបាល​ខេត្ត​មាន​ចម្ងាយ​តែ​ជាង ៦៥ គីឡូម៉ែត្រប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ព័ត៌មានជាតិ២០ នាទីutes មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

កីឡា៤០ នាទីutes មុន

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ អ្នក​ទោស​រាប់​ពាន់​នាក់​ត្រូវ​ដោះលែង ក្រោយ​ចលាចល​នៅ​ពន្ធនាគារ Magwe បណ្តាលឲ្យ​អ្នក​ទោសនយោបាយ​២នាក់ស្លាប់​

Sokha Hotels

ព័ត៌មានពេញនិយម