Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី លើកទឹកចិត្ត វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ខេត្តស្វាយរៀង បន្តអនុវត្តស្ដង់ដាសាលារៀនគំរូ

បានផុស

នៅ

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ដោយគាំទ្រឱ្យបន្តការអនុវត្តស្តង់ដាសាលារៀនគំរូ។ ទស្សនកិច្ចនេះ មានការចូលរួមពី មអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្សសរុបចំនួនប្រមាណ ៣៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំនៅវិទ្យាល័យ ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ទាំងមូល ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសាលារៀនឱ្យមានសោភ័ណភាពស្រស់បំព្រង លទ្ធភាពសិក្សារបស់សិស្សល្អប្រសើរ ទទួលបាននូវពានរង្វាន់ផ្សេងៗ ជាពិសេសប្រែក្លាយសាលាឱ្យទៅជាសាលារៀនគំរូ ស្ថិតនៅក្នុងចំណោមសាលារៀនឆ្នើម ឈានមុខ និងជាគំរូសម្រាប់សាលាផ្សេងទៀត ទោះបីជាសាលាស្ថិតនៅឆ្ងាយពីទីក្រុងក្តី។

លទ្ធផលសិក្សាដ៏ល្អប្រសើរនេះ គឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំពីអ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា និងថ្នាក់មធ្យមសិក្សា ដែលអាចសម្រេចបានដោយមានកត្តាសំខាន់ៗចំនួន ៤ ដែលក្នុងនោះរួមមាន៖ សាលារៀន គ្រូបង្រៀន សិស្ស និងមាតាបិតា ដែលទាំងអស់នេះជាកត្តាសំខាន់ ធ្វើឱ្យសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ និងសម្រេចបាននូវអត្រាជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានល្អប្រសើរ ប្រមាណជាង៩០% ដែលខ្ពស់ជាងអត្រាថ្នាក់ជាតិ។

ទោះបីជាជាប់ពានស្តង់ដាសាលារៀនគំរូក្តី បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិទ្យាល័យត្រូវបន្តកែលម្អបន្ថែមទៀត តាមស្តង់ដាទាំង ៥រួមមាន៖ លទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន ក៏ដូចជាសូចនាករទាំង ៨៣ នៃស្តង់ដាសាលារៀន គំរូ។

ក្រសួងសូមគាំទ្រការប្ដេជ្ញាចិត្តរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូល ក្នុងការប្រែក្លាយវិទ្យាល័យនេះ ឱ្យទៅជាសាលារៀនជំនាន់ថ្មី ដែលនឹងទទួលបានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបន្ទប់រៀនតាមមុខវិជ្ជា បណ្ណាល័យសតវត្សរ៍ទី២១ ការផ្ដល់ឱកាសជូនគ្រូបង្រៀនក្នុងការទទួលបានការបំប៉នលើវិធីសាស្ត្របង្រៀនថ្មី ផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរៀន ការកែលម្អបន្ទប់ពិសោធន៍ ជាពិសេស ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក្នុងការរៀន និងបង្រៀន។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការចូលជាសាលារៀនជំនាន់ថ្មី នឹងត្រូវអនុវត្តវិធីសាស្ត្របង្រៀនថ្មី ជួយសិស្សានុសិស្សឱ្យចេះរៀន មានគោលដៅច្បាស់លាស់ ការប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេសក្នុងការរៀន និងបង្រៀន មានឱកាសបង្កើតជាក្លិបសិក្សា ស្វ័យភាពក្នុងការរៀនសូត្រទៅតាមចំណង់ចំណូលចិត្តរបស់សិស្សរៀងៗខ្លួន ក៏ដូចជាត្រៀមខ្លួនរួចរាល់សម្រាប់ឧត្ដមសិក្សា និងឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សាបន្តទាំងក្នុង និងក្រៅប្រទេស។

លើកទឹកចិត្តឱ្យធ្វើទស្សនកិច្ចសិក្សានៅសាលារៀនជំនាន់ថ្មី ដូចជាវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ ទទួលបាននូវចំណេះដឹងថ្មីៗ យល់ដឹងពីការបង្រៀនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលអាចជួយសិស្សឱ្យមានសមត្ថភាពសតវត្សទី២១ ដែលរៀនមិនមែនដើម្បីទន្ទេញចាំនោះទេ ពោលគឺរៀនដើម្បីចេះដោះស្រាយបញ្ហា ការធ្វើការជាក្រុម មានសមត្ថភាពធ្វើបទបង្ហាញ ភាពជាអ្នកដឹកនាំ ចេះស្រាវជ្រាវ ចេះប្រើប្រាស់បច្ចេកវិទ្យា និងកុំព្យូទ័រជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម