ព័ត៌មានជាតិ
លើកដំបូង កម្ពុជារៀបចំទិវាជាតិ SME ដើម្បីបង្កើនការយល់ដឹងដល់សហគ្រាស
កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) លើកទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមដើម្បីកំណើនកាន់តែប្រសើរ» ក្រោមវត្តមានលោក អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/202-1-1024x614.jpg)
មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនាជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ៩០% នៃអាជីវកម្មទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។
នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតការងារ ពង្រឹងសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ជាមួយនឹងសក្តានុពលក្នុងការបង្កើន តម្លៃបន្ថែម ការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ការពង្រីកទីផ្សារ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៤នេះ មានគោលបំណងបង្កើនការយល់ដឹងជាក់ស្តែង និងចែករំលែកឧត្តមានុវត្តន៍ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីឱ្យពួកគេអាចពង្រីកសក្តានុពលកំណើន និងភាពប្រកួតប្រជែងជាសាកលរបស់ខ្លួន តាមរយៈការឈានចូលក្នុងប្រព័ន្ធ និងពង្រឹងភាពអនុលោម ការចាប់យកស្តង់ដារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការប្រើប្រាស់ព័ត៌មានទីផ្សារ។
ទិវាជាតិនឹងសម្របសម្រួលភាពជាដៃគូ និងឱកាសបង្កើតបណ្តាញទំនាក់ទំនងរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់កំណើន និងភាពប្រកួតប្រជែងនៃវិស័យនេះ។
កម្មវិធីនេះក៏មានគោលដៅរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអំណោយផលដែលផ្តល់ការគាំទ្រ និងបរិយាបន្ន ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចរីកចម្រើនជឿនលឿននៅក្នុងប្រទេសកម្ពុជាផងដែរ។
កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០.០០០ អង្គភាព៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?