ព័ត៌មានជាតិ
អាជ្ញាធរកោះកុង បំផុសស្មារតីចូលបរិច្ចាថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា
អាជ្ញាធរខេត្តកោះកុង បានបន្តអំពាវនាវ និងបំផុសស្មារតីដល់មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមបរិច្ចាថវិការបស់ខ្លួនទៅតាមលទ្ធភាព ដើម្បីទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ឱ្យមាននិរន្តរភាពទៅអនាគត។

លោក ឈេង សុវណ្ណដា អភិបាលរងខេត្តម្នាក់នៃខេត្តកោះកុង តំណាង លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានឱ្យដឹងរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា គោលបំណងរបស់អាជ្ញាធរខេត្ត គឺចង់ឃើញការចូលរួមជាសាមគ្គីភាពរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់ ក៏ដូចជាប្រជាពលរដ្ឋស្មោះចិត្តបរិច្ចាថវិកាពី ១ ម៉ឺនរៀល ឬទៅតាមលទ្ធភាពរបស់ពួកគាត់ ចូលមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

លោកអភិបាលរងខេត្ត ចាត់ទុកថា ថវិកាទៅតាកម្លាំងលទ្ធភាពរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋ ជាមហាសាមគ្គីដ៏ថ្លៃថ្លាមួយរបស់ប្រជាជាតិកម្ពុជា ហើយអត្ថប្រយោជន៍ធំធេងណាស់សម្រាប់គាំទ្រដល់ក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះព្យាបាលកុមារ ឬទារក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាសព្វថ្ងៃនេះ។

តាមការសន្និដ្ឋានរបស់ លោក ឈេង សុវណ្ណ មើលឃើញថា ល្បឿននៃការចូលរួមយុទ្ធនាមូលនិធិគន្ធបុប្ផា មានសប្បុរសជនគ្រប់ទិសទីចូលរួមយ៉ាងសកម្ម មិនថាថវិកាទាំងនោះតិចក្តី ឬច្រើនក្តី សុទ្ធតែក្នុងន័យមនុស្សធម៌។

ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៩ ខែមិថុនា នេះដែរ លោក ឃាន តួក អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា គិតត្រឹមព្រឹកថ្ងៃនេះ មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ ម៉ឺន ៤ ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉រិកចំនួនប្រមាណ ២ លាន ៧៣ ម៉ឺនដុល្លារ។

ក្រៅពីចូលរួមបរិច្ចាគ សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្ត ទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា ក្រុមហ៊ុន-សហគ្រាស ធនាគារដៃគូរបស់មូលនិធិ បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង