ព័ត៌មានជាតិ
ខេត្តសៀមរាបបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយ
នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និង ការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងការត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្រោមកិច្ចវត្តមានលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត តំណាងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត ទទួលបន្ទុកគម្រោង ។

វគ្គបណ្តុះបណ្តាល នេះដោយមានការចូលរួមពីសមាជិកពាក់ព័ន្ធ សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ក្រុង ស្រុក និង ចៅសង្កាត់ ស្មៀន ទាំង១២សង្កាត់ក្នុងក្រុងសៀមរាប ប្រមាណ ៧៥នាក់ចូល រួម ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និង ការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងត្រៀមបង្ការស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ វគ្គបណ្តុះបណ្តាលនេះមាន គោលបំណង ដើមី្បអភិវឌ្ឍន៍សមត្ថភាព អំពីការងារត្រៀមបម្រុងឆ្លើយតប និង ការឆ្លើយតបគ្រោះមហន្តរាយ និង រៀបចំផែនការហានីភ័យត្រៀមបង្ការ ដើមី្បឆ្លើយតបទៅនឹងស្ថានភាពកើតឡើងបន្ទាន់នៅតាមបណ្តាសង្កាត់ទាំង១២ នៃក្រុងសៀមរាប។

លោកបានបន្តទៀតថា ដើមី្បឲ្យការងារនេះទទួលបាននូវប្រសិទ្ធិភាព ក៏ត្រូវមានគ្រប់សមាសភាពពាក់ព័ន្ធ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយមានការ អញ្ជើញគ្រូឧទ្ទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការបណ្តុះបណ្តាលដល់ លោក លោកស្រី ។ លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដើមី្បឲ្យចេះចងក្រងសៀវភៅ ដោយក្រុមលេខាធិការដ្ឋាន គម្រោងថ្នាក់ខេត្ត ជាអ្នកជួយមើល ជួយបន្ថែម និង តម្រង់ទិស ។ ដូច្នេះសង្កាត់ទាំង១២ នៃក្រុងសៀមរាប ក៏ត្រូវត្រៀម សៀវភៅសរសេរ ត្រៀមបង្កា ឆ្លើយតបថ្នាក់ក្រុងសៀមរាប និង ការធ្វើបច្ចុប្បន្នភាពទៅថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ ដើម្បី សម្រាប់ការអនុវត្តនៅឆ្នាំ២០២៥ ហើយធ្វើនៅក្នុងសង្កាត់ទាំង១២ ត្រៀមបង្កាទប់ស្កាត់ នៃគ្រោះមហន្តរាយឆ្នាំ២០២៥ ។ ក្រៅពីសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប នៅពេលទទួលបានគម្រោងនោះ លេខាធិការដ្ឋានថ្នាក់ខេត្ត និង បន្តទៅតាមបណ្តាក្រុង ស្រុកទាំង១២បន្តទៀត លើការរៀបចំសៀវភៅ ចងក្រងឯកសារទៅតាមបណ្តាក្រុង ស្រុកនីមួយៗ លើការត្រៀមបង្ការ ឆ្លើយតបនៅថ្នាក់ក្រុង ស្រុក ទៀតផង ៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី